ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សរសើរការលូតលាស់សេដ្ឋកិច្ចដ៏ខ្លាំងនៅត្រីមាសទី២នេះ


លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ថ្លែង​អំពី​សេដ្ឋកិច្ច​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២៧ កក្កដា ២០១៨។
លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ថ្លែង​អំពី​សេដ្ឋកិច្ច​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២៧ កក្កដា ២០១៨។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​សរសើរ​កាល​ពី​ថ្ងៃ​សុក្រ​ពីការ​រីក​លូត​លាស់សេដ្ឋ​កិច្ច​ដ៏​ខ្លាំង​នៅ​ត្រីមាស​ទី២​ដោយ​និយាយ​ថា «យើង​បាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីក​លូត​លាស់​ក្នុង​អត្រា​ដ៏​លឿន​បំផុត​មួយ​ក្នុង​រយៈ​ពេល​ជាង​១៣​ឆ្នាំ​នេះ»។

​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​បាន​រីក​លូត​លាស់​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ ៤,១ ​ភាគរយនៅ​ក្នុង​ត្រីមាស​ទី២ ​ដែល​ជា​ល្បឿន​លឿន​បំផុត​នៅ​ក្នុង​រយៈ​ពេល​ជិត​៤ឆ្នាំ ​នេះ​តាម​សេចក្តី​រាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ។​

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ខាង​ក្រៅ​សេតវិមាន​ថា​ «នៅ​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​បាន​ធ្វើ​រវាង​ប្រទេស​មួយ​ទល់​នឹង​មួយ ​យើង​នឹង​ឃើញ​ចំនួន​ទាំង​នោះ​ខ្ពស់​ជាង​នេះខ្លាំង​ណាស់ ​ហើយ​ចំនួន​ទាំង​នេះ​អស្ចារ្ស​ណាស់»។

ប្រធានា​ធិបតី​ត្រាំ​បាន​និយាយថា ​សេដ្ឋ​កិច្ច​បាន​រីក​ចម្រើន​ជាង​៣ភាគ​រយ​នៅ​ឆ្នាំ​នេះ ​ហើយ​លោក​បាន​និយាយ​ទៀត​ថា ពិន្ទុ​មួយ​ភាគ​រយ​មាន​ន័យ​ថា ​ប្រហែល​៣​ពាន់​លាន​លាន​ដុល្លារ​និង​ការងារ​១០​លាន។

ពួក​អ្នក​វិភាគ​រំពឹង​ថា ​ការ​កាត់​បន្ថយ​ពន្ធដា​ចំនួន១,៥ លាន​លាន​ដុល្លារ​របស់​ប្រធា​នា​ធិបតី​ត្រាំ​ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីក​លូត​លាស់ដោយ​អ្នក​ប្រើ​ប្រាស់​ទំនិញ​ចំណាយ​កាន់​តែ​ច្រើន​ឡើង​ ហើយការ​វិនិ​យោគ​ទុន​កាន់​តែ​ខ្លាំង​ឡើង៕

XS
SM
MD
LG