ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​ថា ​លោក​បាន​បើកទីផ្សារ​អឺរ៉ុប​សម្រាប់​កសិករ​អាមេរិកាំង


ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក Donald Trump ចូល​រួម​ទស្សនកិច្ច​របស់មន្ទីរ​ពិសោធន៍ ការ​ផលិត​ទំនើប​មួយ​និង​អភិបាល​រដ្ឋ Iowa លោក Kim Reynolds នៃ​សាកលវិទ្យាល័យ​សហគមន៍ Iowa ភាគ​ឦសានកាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៨នៅ​ទីក្រុង​ Peosta រដ្ឋ Iowa។
ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក Donald Trump ចូល​រួម​ទស្សនកិច្ច​របស់មន្ទីរ​ពិសោធន៍ ការ​ផលិត​ទំនើប​មួយ​និង​អភិបាល​រដ្ឋ Iowa លោក Kim Reynolds នៃ​សាកលវិទ្យាល័យ​សហគមន៍ Iowa ភាគ​ឦសានកាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៨នៅ​ទីក្រុង​ Peosta រដ្ឋ Iowa។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ចាត់​ទុក​ការ​ចរចា​របស់​លោក​ជាមួយ​លោកJean-Claude Juncker ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថា ​ជា​ជ័យ​ជម្នះ​ខាង​សេដ្ឋ​កិច្ច​មួយ​យ៉ាងធំ មួយ​ថ្ងៃ​បន្ទាប់​ពីការ​ធ្វើ​ឲ្យ​សម្រេច​ការនូវការ​បញ្ចប់ជម្លោះ​ពាណិជ្ជ​កម្ម​ដែល​រីកកាន់​តែ​ធំឡើង​ជាមួយ​អឺរ៉ុប។

ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​នៅឯពិធីតុមូល​ក្នុង​រដ្ឋ Iowa ​ថា «​យើង​ទើបតែ​បាន​បើក​ផ្សារ​អឺរ៉ុប​សម្រាប់កសិករ​របស់​យើង។ អស់​លោក ​អ្នក ​ទើប​តែ​មាន​ទីផ្សារ​យ៉ាង​ធំ​មួយ»។​

រដ្ឋ Iowa ស្ថិតក្នុង​ចំណោមបណ្តារដ្ឋ​កសិដ្ឋានភាគកណ្តាលខាង​លិច​ដែល​រងផល​ប៉ះ​ពាល់​ដោយការ​យក​ពន្ធគយលើ​សណ្តែក​សៀង​ហើយ​និង​ផលិតផល​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​នៅ​ក្នុងការ​ឆ្លើយ​តប​ដល់​ការ​យក​ពន្ធដារ​លើ​ទំនិញ​របស់​ចិន​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

​បន្ទាប់មក​នៅថ្ងៃ​នោះ ​ប្រធានា​ធិបតី​ត្រាំ​មាន​គម្រោង​ធ្វើ​សុន្ទរកថា​ដ៏​សំខាន់​មួយ​ស្តីពី​ពាណិជ្ជកម្ម​នៅ​រោងចក្រ​ធ្វើ​ដែក​ថែប​នៅ​ទីក្រុង​ Granite ​រដ្ឋ Illinois។

​មានការ​សន្យា​មិនច្បាស់​លាស់​ដើម្បី​ទិញ​សណ្តែក​សៀង​យ៉ាង​ច្រើន​ដោយ​អឺរ៉ុបនៅ​ពេល​ដែលប្រធានា​ធិបតី​ត្រាំពណ៌នា​ថា ​លោកនិងលោកJuncker ​កាលពីថ្ងៃ​ពុធបាន​សន្យា​បញ្ឈប់​ការ​យក​ពន្ធគយ​បន្ថែម​ខណៈ​ដែល​ការ​ចរចា​ឆ្លង​កាត់​មហា​សមុទ្រ Atlantic ត្រូវបាន​ធ្វើ​ឡើង។

លោក​ Wilbur Ross ​រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិកដែល​បាន​ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​ក្នុង​អំឡុងនៃ​ការ​ហោះហើរ​របស់​យន្តហោះ​ប្រធានា​ធិបតី​ Air Force One ទៅ​កាន់រដ្ឋ Iowa ​បាន​សរសើរការ​យកពន្ធ​គយ​លើអាលុយមីញ៉ូម​និង​ដែកថែប​របស់​ប្រធានាធិបតី​ត្រាំសម្រាប់​បំបែកភាព​ទាល់​ច្រក​កាល​ពីប៉ុន្មាន​ថ្ងៃ​មុននៅឯ​សេតវិ​មាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG