ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​បញ្ជូន​កងកម្លាំង​សហព័ន្ធ​ទៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត​ដើម្បី​បង្ក្រាប​បាតុកម្ម​ប្រឆាំង​ការរើសអើង​ជាតិសាសន៍


ក្រុមបាតុករ​កាន់ផ្ទាំង​ក្រដាស​ក្នុង​អំឡុងពេល​តវ៉ា​ប្រឆាំងនឹង​វិសមភាព​ពូជសាសន៍​នៅ​ទីក្រុងPortland រដ្ឋOregon សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក Trump បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា៖ «យើង​នឹង​បញ្ជូន​កងកម្លាំង​ទៅ។ យើង​មិន​អាច​ឲ្យ​រឿង​នេះ​ កើតឡើង​នៅ​តាម​ទីក្រុង​ទាំង​នោះ​បាន​ទេ»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​នឹង​បញ្ជូន​កងកម្លាំង​សហព័ន្ធ​ទៅ​កាន់​ទីក្រុង​ផ្សេងៗទៀត​ក្នុង​សហរដ្ឋ អាមេរិក ខណៈ​ដែល​រដ្ឋាភិបាល​សហព័ន្ធ បាន​បង្ក្រាប​លើ​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិសាសន៍​នៅ​ក្នុង​រដ្ឋ Oregon ដោយ​ប្រើប្រាស់​រថយន្ត​ដែល​គ្មាន​ស្លាកលេខ និង​កងកម្លាំង​ដែល​មិន​បាន​កំណត់​អត្តសញ្ញាណ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​មាន​ការ​ខឹង​សម្បារ។

លោក Trump ខាង​គណបក្ស​សាធារណរដ្ឋ បាន​លើកឡើង​ថា ទីក្រុង​មួយ​ចំនួន​ដែល​នឹង​ត្រូវ​បញ្ជូន​កងកម្លាំង​សហព័ន្ធ​ទៅ​មាន​ដូចជា ទីក្រុង New York ទីក្រុង Chicago ទីក្រុង Philadelphia ទីក្រុង Detroit ទីក្រុង Baltimore និង​ទីក្រុង Oakland។ លោក Trump បាន​គូសបញ្ជាក់​ថា អភិបាល​ក្រុង​ទាំង​នោះ​ គឺ​អ្នក​ប្រជាធិបតេយ្យ​សេរី។ អភិបាល​ក្រុង Chicago លោក Lori Lightfoot ជារឿយៗ​ រិះគន់​លោក Trump តាម​បណ្ដាញ​សង្គម Twitter។

លោក Trump បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា៖ «យើង​នឹង​បញ្ជូន​កងកម្លាំង​ទៅ។ យើង​មិន​អាច​ឲ្យ​រឿង​នេះ​ កើតឡើង​នៅ​តាម​ទីក្រុង​ទាំង​នោះ​បាន​ទេ»។

ថ្នាក់ដឹកនាំ​រដ្ឋ ​និង​ថ្នាក់​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​ក្នុង​រដ្ឋ Oregon ក៏​ដូចជា​សមាជិក​សភា បាន​ស្នើ​ឲ្យ​លោក Trump ដក​កងកម្លាំង​ប៉ូលិស​សម្ងាត់​របស់​ក្រសួង​សន្ដិសុខ​មាតុភូមិ​ ចេញ​ពី​ទីក្រុង Portland រដ្ឋ​ Oregon បន្ទាប់​ពី​វីដេអូ​នានា​បាន​បង្ហាញ​ពី​កងកម្លាំង​សហព័ន្ធ​ដែល​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ​បាន​ចាប់​បាតុករ​ ហើយ​ដាក់​ពួកគេ​ទៅ​ក្នុង​រថយន្ត​វ៉ែន​ពណ៌​ខ្មៅ​បើក​ចេញ​ទៅ​បាត់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG