ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុណ្យ​រំឭក​ពី​ការ​រួច​ផុត​ពី​ទាសភាព Juneteenth ត្រូវ​គេ​ប្រារព្ធ​នៅ​សហរដ្ឋ​អាមេរិក


ពលរដ្ឋអាមេរិកាំងចូលរួមដើរហែរក្បួនក្នុងថ្ងៃរំឭកពីការរួចផុតពីទាសភាព Juneteenth នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
ពលរដ្ឋអាមេរិកាំងចូលរួមដើរហែរក្បួនក្នុងថ្ងៃរំឭកពីការរួចផុតពីទាសភាព Juneteenth នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រារព្ធ​ទិវា ១៩ មិថុនា ឬ ហៅ​ថា Juneteenth ដោយរដ្ឋ Virginia និង New York​ បាន​យកថ្ងៃ​ឈប់​សម្រាក​ផ្លូវការ ​សម្រាប់​បុគ្គលិក​រដ្ឋ​ទាំង​នេះ ហើយ​ក្រុមហ៊ុន​ខ្លះ​ក៏​បាន​ឲ្យ​បុគ្គលិក​ឈប់​សម្រាកដែរ។

ថ្ងៃ​ទី​១៩ ខែ​មិថុនា ​កត់​សម្គាល់​ថ្ងៃ​ដែល​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ចុង​ក្រោយបំផុត​ ត្រូវបាន​គេ​ជូន​ដំណឹង​ថា​ ពួក​គេ​លែង​ជាប់​ទាសភាព​ទៀត​ហើយ​ កាល​ពី​ ១៥៥ ​ឆ្នាំ​មុន។ ទោះ​បី​ទាសភាព​ត្រូវ​បាន​លុប​បំបាត់​ជា​ផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​ឆ្នាំ ​១៨៦៣ ​ក្តី ក៏​អតីត​ទាសករ​ស្បែក​ខ្មៅ​នៅ​រដ្ឋ​ខ្លះ​ ដូច​ជា​តិកសាស់ ​មិន​បាន​ដឹង​ថា ​ពួក​គេ​មាន​សេរីភាព​ទេ រហូត​ដល់​ឆ្នាំ​ ១៨៦៥។​

ពិធី​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​កាត់​បន្ថយ និង​ប្រារព្ធ​តាម​អនឡាញ​ ដោយ​សារ​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ សន្ទុះ​នៃមហា​បាតុកម្មជា​ច្រើន​សប្តាហ៍​កន្លង​មក​នេះ ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​លោក George Floyd ក៏​បាន​ជំរុញ​កាន់​តែ​ខ្លាំង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​យក​ថ្ងៃ​នេះ​ ជា​ថ្ងៃ​ឈប់​សម្រាក​សហព័ន្ធ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​កាល​ពី​ថ្ងៃ​សុក្រ​ថា ទិវា Juneteenth «ជា​ការ​ចងចាំការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​យើង​ផង និង​ដើម្បី​អបអរ​សមត្ថភាពជាតិ​របស់​អាមេរិក ​ក្នុង​ការ​យក​ឈ្នះ​លើ​អន្ធកាលភាពក្នុង​ប្រវត្តិសាស្ត្រ»៕

XS
SM
MD
LG