ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​គ្រោង​តែងតាំង​លោក Trump ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​ពីរ​នៅ​ថ្ងៃ​ចន្ទ​នេះ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។

សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ពួក​អ្នក​គាំទ្រ​គណបក្ស​មាន​គម្រោង​តែងតាំង​លោក​ប្រធានាធិបតី Donald Trump សម្រាប់​អាណត្តិ​ទី ២ ហើយ​លោក Trump ផ្ទាល់​នឹង​ថ្លែង​សុន្ទរកថា ៤ យប់​ជាប់ៗគ្នា​នៅ​ក្នុង​សន្និបាត​នេះ។

កាល​ពី​សប្តាហ៍​មុន សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ការ​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ​ក្នុង​អំឡុងពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ នេះ បាន​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឯ​សន្និបាត​ជាតិ​របស់​គណបក្ស​ដែល​បាន​ធ្វើ​ឡើង​តាម​អនឡាញ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​កំពុង​រៀបចំ​គម្រោង​ផ្សេង​ពី​នេះ ដោយ​ពួកគេ​នឹង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ទីក្រុង Charlotte រដ្ឋ North Carolina។ លោក​ប្រធានាធិបតី Trump ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ទីក្រុង Charlotte នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ដោយ​នៅ​ពេល​នោះ ប្រតិភូ​នឹង​តែងតាំង​លោក​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ សកម្មភាព​ភាគ​ច្រើន​នៃ​សន្និបាត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​ប្រធានាធិបតី Trump មាន​គម្រោង​ថ្លែង​សុន្ទរកថា​ទទួល​យក​ការ​តែងតាំង​នេះ​នៅ​សេតវិមាន​នៅ​យប់​បញ្ចប់​នៃ​សន្និបាត ដែល​នឹង​បញ្ចប់​ទៅ​ដោយ​មាន​ការ​បាញ់​កាំជ្រួច។

ក្រុម​ប្រតិភូ​នៅ​ក្នុង​ទីក្រុង Charlotte រដ្ឋ North Carolina តម្រូវ​ឱ្យ​មាន​ការ​ពិនិត្យ​កម្តៅ​ក្នុង​ខ្លួន​ជា​ប្រចាំ​និង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ជារៀង​រាល់​ថ្ងៃ។ ប្រតិភូ​ទាំងអស់​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​មុន​ពេល​ពួកគេ​ចេញ​ដំណើរ​ពី​រដ្ឋ​របស់​ខ្លួន ហើយ​នៅ​ពេល​ចូលរួម​សន្និបាត​នេះ ប្រតិភូ​ទាំងនោះ​នឹងពាក់​ឧបករណ៍​ដែល​អាច​តាមដាន​មើល​ថា​តើ​ពួកគេ​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ណា​ខ្លះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG