ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បញ្ចេញ​វីដេអូ​ឃោសនា​បោះឆ្នោត​ទាក់ទាញ​អ្នក​បោះឆ្នោត​អាមេរិកាំង​ដើម​កំណើត​ឥណ្ឌា


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​លោក​នៅ​ឯ​អាកាសយានដ្ឋាន Wittman ក្នុង​ក្រុង Oshkosh រដ្ឋ Wisconsin ថ្ងៃ​ទី ១៧ ខែសីហា ឆ្នាំ​២០២០។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​លោក​នៅ​ឯ​អាកាសយានដ្ឋាន Wittman ក្នុង​ក្រុង Oshkosh រដ្ឋ Wisconsin ថ្ងៃ​ទី ១៧ ខែសីហា ឆ្នាំ​២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ផ្សព្វផ្សាយ​ការ​ឃោសនា​បោះឆ្នោត​មួយ ដែល​មាន​គោល​បំណង​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឥណ្ឌា។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ California អ្នកស្រី Kamala Harris ដែល​មាន​ម្ដាយ​ជា​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​ឥណ្ឌា ជា​បេក្ខជន​អនុ​ប្រធានាធិបតី។

ជម្រើស​របស់​លោក Biden នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ឥណ្ឌា​អបអរសាទរ​នៅ​ទូទាំង​ពិភពលោក។

អ្នកស្រី Kimberly Guilfoyle ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក Trump បាន​បង្ហោះ​ការ​ឃោសនា​បោះឆ្នោត​នេះ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ និង​បាន​សរសេរ​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា ហើយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​យើង​មាន​ការ​គាំទ្រ​ខ្លាំងក្លា​ពី​អ្នក​បោះឆ្នោត​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឥណ្ឌា»។

វីដេអូ​ឃោសនា​បោះឆ្នោត​នេះ​បង្ហាញ​អំពី​លោក Trump និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ដើរ​កាន់ដៃ​គ្នា និង​វីដេអូ​ដកស្រង់​ខ្លីៗ​អំពី​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ទាំង​ពីរ៕

XS
SM
MD
LG