ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ ចាត់​ទុក​ស.រ.អា.​ជា​ជម្រើស​វិជ្ជមាន​មួយ​ជំនួស​លទ្ធិ​ផ្តាច់​ការ​និយម​​នៅ​ក្នុង​សុន្ទរកថា​នៅ​មហាសន្និបាត​អ.ស.ប


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ មើល​នាឡិកា​របស់​លោក នៅ​ពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ផែនការ​អាកាសធាតុ​របស់​អ.ស.ប.​ឆ្នាំ២០១៩ នៅ​ទីស្នាក់ការ​អ.ស.ប.​​ក្នុង​បុរី​ញូវយ៉ក។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ មើល​នាឡិកា​របស់​លោក នៅ​ពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ផែនការ​អាកាសធាតុ​របស់​អ.ស.ប.​ឆ្នាំ២០១៩ នៅ​ទីស្នាក់ការ​អ.ស.ប.​​ក្នុង​បុរី​ញូវយ៉ក។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​ជំទាស់​ប្រឆាំង​ជាយូរយារ​ណាស់​មក​ហើយ​ដល់សកលភាវូបនីយកម្ម​និយម​ និង​ពហុ​ភាគី​និយម​ដែល​ជា​គ្រឹះរបស់​អង្គការ​សហប្រជាជាតិ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​របស់​ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អង្គការ​ពិភពលោក​នេះ ​លោក​ប្រធានាធិបតី ​ត្រាំ ​តម្រូវ​ចូល​រួម​ហើយ​ថ្លែង​ទៅ​កាន់​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ជា​រៀងរាល់​ឆ្នាំ​ដែល​លោក​នឹង​ធ្វើ​សុន្ទរកថា​លើក​ទី៣​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្នុង​អំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ត្រូវ​បញ្ជាក់​ពី​ការ​ដឹកនាំ​របស់​អាមេរិក​ ហើយ​និង​បញ្ជាក់​ថា ​អាមេរិក ​ជា​ជម្រើស​វិជ្ជមាន​មួយ​ជំនួស​របប​ផ្តាច់​ការ។ នេះ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ។

ក្នុង​អំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​កាល​ពី​ឆ្នាំ​ទៅៗ​កាន់​មហាសន្និបាត​អង្គការ​សហប្រជា ជាតិ លោក​ប្រធានាធិបតី​ត្រាំ ​បាន​ធ្វើ​ឲ្យ​មាន​ការ​សើច​នៅពេល​ដែល​លោក​សរសើរ​ថា រដ្ឋបាល​របស់​លោក ​បាន​សម្រេច​ច្រើន​ជាង​រដ្ឋបាល​អាមេរិក​មុនៗ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​ការ​ស្ទង់មតិ អតីត​ឯកអគ្គរដ្ឋ​ទូត​ និង​ក្រុម​មន្រ្តី​សន្តិសុខ​ជាតិ​កំពូលៗ​របស់អាមេរិក​មកពី​រដ្ឋបាល​ទាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណ​រដ្ឋ ​បាន​និយាយ​ថា ​ពួកគេ​ជឿ​ថា ឥទ្ធិពល​របស់​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ ​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​នៃ​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី​ត្រាំ ​ខណៈ​ដែល​គូ​សត្រូវ​របស់​អាមេរិក​កាន់​តែ​ខ្លាំង​ឡើង។

នៅ​សប្តាហ៍​នេះ ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ​ក៏​ធ្វើ​ការ​ជួប​មួយ​ទល់​នឹង​មួយ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ផ្សេង​ទៀត ​ហើយ​នឹង​ចូលរួម​ពិធី​ខាង​ការទូត​យ៉ាង​តិច​ណាស់​ក៏​មួយដែរ​ ហើយ​និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដែល​រៀបចំ​ឡើង​ដោយ​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG