ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​​ប្រធានា​ធិបតី​ ត្រាំ ​ចូល​រួមខួប​១០០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី១​ នៅ​ទីក្រុង​ប៉ារីស


រូបឯកសារ៖ លោក​ប្រធានាធិបតី ត្រាំ និង​ស្រ្តី​ទី​១ Melania Trump ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​សេតវិមាន។
រូបឯកសារ៖ លោក​ប្រធានាធិបតី ត្រាំ និង​ស្រ្តី​ទី​១ Melania Trump ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​សេតវិមាន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់​​ ត្រាំ ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រ​ទេស​បារាំង​នៅ​សប្តាហ៍​នេះ​រួម​ជាមួយ​មេដឹកនាំ​រាប់​សិប​នាក់​របស់​ពិភពលោក​ដើម្បី​ចូលរួម​ពិធី​​ខួប​១០០​ឆ្នាំ​នៃ​យុទ្ធសន្តិភាព​ដែល​បាន​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រ​ទេស​បារាំង​នៅ​សប្តាហ៍​នេះ​រួម​ជាមួយ​មេដឹកនាំ​រាប់​សិប​នាក់​របស់​ពិភពលោក​ដើម្បី​ចូលរួម​ពិធីខួប​១០០​ឆ្នាំ​នៃ​យុទ្ធសន្តិភាព​ដែល​បាន​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២។

ដំណើរ​ទស្ស​នកិច្ច​របស់​លោក​កើត​មាន​ឡើង​នៅ​ពេល​ដែល​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​និងសម្ព័ន្ធ​មិត្ត​ជា​ច្រើន​ទៀត​នៅ​មាន​ការ​តាន​តឹង។

ប្រធានា​ធិបតី​បារាំង​លោក​ Emmanuel Macron​ បាន​ព្រមាន​ថា​ បរិយាកាស​ភូមិ​សាស្រ្ត​នយោបាយ ​ធ្វើ​ឲ្យ​នឹក​ឃើញដល់​ការ​មានសង្គ្រាម​លោក។

នៅ​ខណៈដើរ​ទស្សនាសមរភូមិ​នៅ​តំបន់​ភាគ​ខាង​កើត​និង​ខាង​ជើង​ប្រទេស​បារាំង​នៅ​សប្តាហ៍​នេះ​មុន​នឹង​ចាប់​ផ្ដើមពិធី​យុទ្ធសន្តិភាព​នៅ​ថ្ងៃ​អាទិត្យ ​ប្រធានា​ធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ព្រមាន​ពីការ​បន្តការ​គំរាម​កំហែង​នៅ​អឺរ៉ុប ​ដោយ​លោក​និយាយថា ទ្វីប​នេះ ​ត្រូវ​តែ​បង្កើត​កងទ័ព​ដោយ​ខ្លួនឯង។

លោក​ប្រធានា​ធិបតី​ម៉ាក្រុង ​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​អឺរ៉ុប១​ របស់​បារាំង​ថា​ «យើង​ចាំ​បាច់​ការពារ​ខ្លួន​យើង​ពីការ​គំរាម​កំហែងរបស់​ចិន ពី​ប្រទេស​រុស្ស៊ី​ ហើយ​ថែម​ទាំង​ពី​សហរដ្ឋ​អាមេរិក។​ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ប្រធានា​ធិបតីអាមេរិក ដូណាល់ ​ត្រាំ​ប្រកាស​ពីការ​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​រុះ​រើ​អាវុធ​ដែល​បាន​បង្កើត​នៅ​ទសវត្សរ៍​១៩៨០​នៅ​ពាក់​កណ្តាល​នៃ​វិបត្តិ​កាំជ្រួច​មីស៊ីល​ដែល​បាន​ប៉ះពាល់​ដល់​អឺរ៉ុប ​តើ​នរណា​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​នោះ? គឺ​តំបន់​អឺរ៉ុប​និង​សន្តិសុខ​របស់​ខ្លួន»។

​ពួក​មន្រ្តី​បារាំង​បាន​និយាយថា ​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​មាន​ផល​ប៉ះ ពាល់ដោយ​គណបក្ស​សាធារណ​រដ្ឋ​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាត់​បង់​ការ​ត្រួត ត្រា​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​នៅ​ក្នុងការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ៕

XS
SM
MD
LG