ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អំពាវនាវ​ឲ្យ​មានការ​តវ៉ាប្រឆាំង​រដ្ឋ​មន្រ្តី​ស្តីទី​ក្រសួង​យុត្តិធម៌​របស់​លោក​ត្រាំ


រូបឯកសារ៖ លោក Jeff Sessions រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​

ការតវ៉ា​ប្រឆាំង​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​រដ្ឋ​ចំនួន​៥០​ និង​ដែន​ដី Puerto Rico ​និង​ប្រជុំកោះ Virgin Islands ​របស់​សហរដ្ឋ​អាមេរិក​។

អ្នក​រៀប​ចំ​ចាត់​ចែងកំពុង​អំពាវនាវ​ឲ្យ​មានការ​តវ៉ា​ប្រឆាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ចំណាត់​របស់​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ បណ្តេញ​លោក Jeff Sessions រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ ហើយជំនួស​លោក​ដោយ​មនុស្ស​ម្នាក់ ​ដែល​បានរិះគន់ជាសាធារណៈយ៉ាង​ខ្លាំ​ង​ដល់​ការ​ស៊ើប​អង្កេត​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦។

​ការតវ៉ា​ប្រឆាំង​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​រដ្ឋ​ចំនួន​៥០​ និង​ដែន​ដី Puerto Rico ​និង​ប្រជុំកោះ Virgin Islands ​របស់​សហរដ្ឋ​អាមេរិក​។​ពួក​អ្នក​រៀប​ចំ​ចាត់​ចែង​កំពុង​សុំ​ឲ្យមនុស្ស​ចុះ​ហត្ថលេខា​លើ​ប្រព័ន្ធWebsiteដើម្បី​ប្រាប់​ពីការ​ចូល​រួម​របស់​ពួកគេ ​ក៏​ប៉ុន្តែ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ចូល​រួម​ការ​តវ៉ា​ប្រឆាំង​នេះ ទេ។

ការតវ៉ា​ប្រឆាំង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ខាងមុខ​សេត​វិ​មាន។ លោករដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ Sessions បាន​ប្រកាស​ការលា​លែង​ចេញ​ពី​ដំណែង​របស់​លោកកាល​ពី​ថ្ងៃ​ពុធ​ទៅតាម​ការ​ស្នើសុំ​របស់​ប្រធានា​ធិបតី​ត្រាំ ​ហើយ​លោក​ប្រ ធានា​ធិបតី​ត្រាំ​បានជ្រើសរើស​លោក Matthew Whitaker ​នាយខុទ្ធកាល័យ​របស់លោក​ Sessions ​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ស្តីទី។

​ក្រុមអ្នក​រៀប​ចំ​ចាត់​ចែង​ការ​តវ៉ា​កំពុង​ទាម​ទារ​ឲ្យ​លោក Whitaker ដក​ខ្លួន​ចេញ​ពី​ការ​ត្រួតពិនិត្យការ​ស៊ើបអង្កេត​ដោយ​លោកRobert Muellerស្មាក្តី​ពិ​សេស​ ដោយ​លើក​ហេតុផល​ពី​សេចក្តី​ថ្លែងការណ៍ខ្លាំង​ៗ​របស់​លោក​កាល​ពី​អតីត​កាល​ដែល​ក្រុម​អ្នក​រៀប​ចំ​ការ​តវ៉ា​និយាយថា ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ពីការ​ប៉ះពាល់​ផលប្រយោជន៍​ការងារ។ ​ពួកគេក៏​ចង់​ឲ្យសភាការពារ​ការិយាល័យ​របស់ស្មាក្តី​ពិសេស​ដែរ៕

XS
SM
MD
LG