ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ ដូណាល់ ត្រាំ​ គំរាមកំហែង​កាត់​ថវិកា​ជា​អចិន្រ្តៃយ៍​ដល់​អង្គការ​សុខភាព​ពិភពលោក


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ភោជនីយដ្ឋាន​អំពី​ការ​ឆ្លើយតប​ចំពោះ​មេរោគ​កូរ៉ូណា នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ភោជនីយដ្ឋាន​អំពី​ការ​ឆ្លើយតប​ចំពោះ​មេរោគ​កូរ៉ូណា នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ និយាយ​ថា ការ​កាត់បន្ថយ​ថវិកា​របស់​លោក​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ពី​បណ្តោះអាសន្ន​ទៅ​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នេះ «មិន​ធ្វើ​ឲ្យ​ប្រសើរ​ជា​ដុំកំភួន​នៅ​ក្នុង​រយៈពេល​៣០ថ្ងៃ​ទេ»។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​ប្រធានាធិបតី​ត្រាំ បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ច្រើន​ដែល​លោក​ត្រាំ បាន​និយាយ​ថា ដើម្បី​ទ្រទ្រង់​ការត្អូញត្អែរ​របស់​លោក​ដែល​ទីភ្នាក់ងារ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​បាន​បង្ហាញ «ការ​មិនមាន​ឯករាជ្យភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចេញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន» ក្នុង​អំឡុង​នៃ​ការរាតត្បាត​មេរោគ​កូរ៉ូណា​នោះ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​សរសេរ​ថា «ការណ៍​នេះ​បាន​បញ្ជាក់​យ៉ាងច្បាស់​នូវ​ការ​ចាត់វិធានការ​មិន​ត្រឹមត្រូវ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​លោក​និង​អង្គការ​របស់​លោក​ក្នុង​ការ​ឆ្លើយតប​ដល់​ការរាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពិភពលោក។មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​គឺថា​តើ​អង្គការ​នេះ​អាច​បង្ហាញ​ការ​មិន​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ដែរ​ឬ​ទេ»។

ក្នុង​ចំណោម​ការ​រិះគន់​ចំៗ​របស់​លោក លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​អំពី​វីរុស​ដែល​បាន​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដែល​ទីភ្នាក់ងារ​នោះ មិន​បាន​ដាក់​ការ​គាបសង្កត់​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ប្រទេសចិន​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​ចូល​ក្នុង​ប្រទេស​នោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ហើយ​ថា អង្គការ​សុខភាព​ពិភពលោក បាន​សរសើរ​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​ក្នុង​ប្រទេស​របស់​ចិន​ខណៈ​ដែល​ប្រឆាំង​នឹង​ការ​សម្រេច​របស់​លោក​ត្រាំ​ដើម្បី​ហាមឃាត់​ការ​ចូល​មក​ដល់​របស់​អ្នកដំណើរ​មកពី​ប្រទេស​ចិន។

លោក Tedros បាន​និយាយ​កាលពី​ខែ​មុន​ថា ចំណាត់ការ​របស់​លោកត្រាំ​ផ្អាក​ការ​ផ្តល់​ថវិកា​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ថា ជា​ការ​សម្រេច​គួរ​ឲ្យ​សោកស្តាយ​មួយ៕

XS
SM
MD
LG