ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ធ្វើ​សុន្ទរកថា​នៅ​ខាង​មុខ​ក្រុម​អតីត​យុទ្ធ​​ជន​នៅ​ក្នុង​រដ្ឋណេវ៉ាដា


ប្រធានាធិបតី​ត្រាំ​ថ្លែង​នៅ​ក្នុង​មជ្ឈមណ្ឌលសន្និបាត​ជាតិ​American Legion ក្នុង​ទីក្រុង​ Reno រដ្ឋ Nevada កាល​ពី​ថ្ងៃទី​២៣ សីហា ២០១៧។
ប្រធានាធិបតី​ត្រាំ​ថ្លែង​នៅ​ក្នុង​មជ្ឈមណ្ឌលសន្និបាត​ជាតិ​American Legion ក្នុង​ទីក្រុង​ Reno រដ្ឋ Nevada កាល​ពី​ថ្ងៃទី​២៣ សីហា ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់​ត្រូវគេ​រំពឹង​នឹង​ចេញ​ការអំពាវនាវ​មួយ​ឲ្យការឯកភាព​ជាតិ​ក្នុង​សុន្ទរកថា​មួយកាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នៅ​ក្នុង​ទីក្រុង Reno ​ភាគ​ខាង​លិច។

ក្នុង​សុន្ទរកថា​ព្រាង​ទុក​មួយ​ដែល​ត្រូវថ្លែង​ទៅ​កាន់​សន្និបាត​ជាតិ​របស់ក្រុម​អតីត​យុទ្ធ​ជន​អាមេរិកាំង ​លោក​ប្រធានា​ធិបតី​ត្រាំ​និយាយថា វា​ជា​ពេល​វេលា​ដើម្បី​ព្យាបាល​មុខ​របួស​ដែល​បាន​បំបែកយើង ​ហើយ​ស្វះស្វែង​រក​ការឯកភាព​ជាតិ​ថ្មី​ដែល​ផ្អែកលើ​តម្លៃ​រួម​ដែល​បង្រួប​បង្រួម​យើង។លោក​ប្រធានា​ធិបតី​ក៏​ត្រូវ​គេ​រំពឹង​និយាយ​ដែរថា «​យើង​ជា​ពលរដ្ឋ​តែមួយ ​ដែល​មាន​ផ្ទះ​និង​ទង់ជាតិ​តែ​មួយ‍»។

សុន្ទរកថា​នោះ​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតីត្រាំ​ប្រើ​ប្រាស់​សុន្ទរកថា​នៅ​ក្នុង​ទីក្រុងហ្វ៊ី​និច​ រដ្ឋ​អារីហ្សូណា​ដើម្បី​រិះគន់​បណ្តាញ​ព័ត៌មាន​ម្តងទៀត​ចំពោះសេចក្តី​រាយការណ៍​នៃ​ការ​ឆ្លើយ​តប​របស់​លោក​ទៅ​នឹង​អំពើ​ហឹង្សា​ដ៏​ប្រល័យ​នៅឯការតវ៉ា​ប្រឆាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ពួក​គាំទ្រ​របប​ណាស៊ីស​ហើយ​នឹង​ពួក​ប្រកាន់​ពូជ​សាសន៍ White Supremacists នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia។ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ត្រូវ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្តី​បន្ទោស​ឲ្យ​ភាគី​ទាំង​សងខាង​ចំពោះអំពើ​ហឹង្សាដែល​បាន​ធ្វើ​ឲ្យ​អ្នកស្រី Heather Heyer អាយុ​៣២ឆ្នាំបាន​ត្រូវ​ស្លាប់​នៅពេល​ដែល​បុរស​ម្នាក់​មានការ​ទាក់​ទិន​ជាមួយ​ពួក​ប្រកាន់​ពូជសាសន៍ White Supremacists បាន​បើក​រថយន្តរបស់​ខ្លួន​បុក​ហ្វូង​បាតុករ​ប្រឆាំង។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​សរសេរ​នៅក្នុង​ប្រព័ន្ធTwitterរបស់​លោកថា «​កាលពីយប់​ម៉ិញ​នៅ​ក្នុង​ទីក្រុង​ហ្វី​និច ​ខ្ញុំ​បាន​អាន​អ្វី​ៗ​ទាំងអស់ពី​សេចក្តី​ថ្លែងការណ៍​នៅ​ក្រុង Charlottesville ​ដែល​ព័ត៌មាន​ក្លែ​ងក្លាយ​រាយការណ៍​មិន​បាន​ត្រឹមត្រូវ។​ពលរដ្ឋ​ឥឡូវ​នេះ​យល់​ហើយ‍»៕

XS
SM
MD
LG