ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិកមិនផ្តល់​ជំនួយ​ដល់​ប្រទេស​អេហ្ស៊ីប​​ពី​ព្រោះ​តែ​ការ​ព្រួយ​កង្វល់​ពីសិទ្ធិ​មនុស្ស


ប្រធានាធិបតី​ត្រាំ​ឈរ​នៅ​ក្នុង​ការជួប​ជុំ​នៅមជ្ឈមណ្ឌល​​សន្និបាត​ Phoenix កាល​ពី​ថ្ងៃទី​២២ សីហា ២០១៧។
ប្រធានាធិបតី​ត្រាំ​ឈរ​នៅ​ក្នុង​ការជួប​ជុំ​នៅមជ្ឈមណ្ឌល​​សន្និបាត​ Phoenix កាល​ពី​ថ្ងៃទី​២២ សីហា ២០១៧។

​ចំណង​ទាក់​ទង​រវាង​សហរដ្ឋ​អាមេរិក​និង​អេហ្ស៊ីប​ដែល​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្រោម​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​បង្ហាញ​ពីការ​តាន​តឹង​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ជំនួយ​ខ្លះ​ទៅ​ឲ្យ​ប្រទេស​អេហ្ស៊ីប​ដោយ​សារ​ការ​ព្រួយ​កង្វល់​ពី​សិទ្ធិ​មនុស្ស។

សហរដ្ឋ​អាមេរិក​បាន​កាត់​បន្ថយ​ជំនួយខាង​សេដ្ឋ​កិច្ច​និង​យោធាជិត​១រយ​លាន​ដុល្លារ​ហើយ​បាន​ពន្យា​រ​ជំនួយ​ខាង​យោធា​ជាង​២រយលាន​ដុល្លារ​ទៅ​ឲ្យ​អេហ្ស៊ីប ​ដែល​ជា​ប្រទេស​មួយ​ទទួល​ជំនួយបរទេស​ដ៏​ធំ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​។

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​បានលើក​ឡើង​ពីការ​ខក​ខានរបស់​អេហ្ស៊ីបមិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​មនុស្សឬ​បន្ធូរ​បន្ថយ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ក្រសួង​ការបរទេស​អេហ្ស៊ីប​បាន​រិះគន់​ការ​សម្រេចចិត្ត​នេះ ​ដោយ​បាន​ហៅ​ថា ជា​ការវិនិច្ឆ័យ​មិនត្រឹម​ត្រូវ​ពី​ទំនាក់​ទំនងយុទ្ធ​សាស្រ្ត​ដែលភ្ជាប់​ប្រទេស​ទាំង២​អស់​រាប់ទសវត្សរ៍។

អេហ្ស៊ីប​ក៏​ត្រូវ​បាន​គេ​រាយការណ៍ដែរថា ​បាន​លុប​ចោល​ជំនួប​រវាង​លោក Jared Kushner ​ទី​ប្រឹក្សាសេតវិមាន​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ប្រទេស​នោះ​និង​លោក Sameh Shoukry ​រដ្ឋ​មន្រ្តីការ​បរទេស​អេហ្ស៊ីប។

ក៏ប៉ុន្តែ ក្រសួង​ការបរទេស​អេហ្ស៊ីប​ក្រោយ​មក​បាន​ចេញ​ផ្សាយ​វីដេអូ​តាម​រយៈ បណ្តាញ Twitter របស់​លោក Kushner ហើយ​នឹង​ជំនួប​ក្រុម​របស់​លោក​ជាមួយ​លោករដ្ឋ​មន្រ្តីការ​បរទេស​អេហ្ស៊ីបShoukryដោយ​គណៈ​ប្រតិភូ​ទាំង២​បាន​ញញឹម​ហើយ​នឹង​សើចដាក់​ម៉ាស៊ីនថត។

លោក Kushner ដែលជា​កូន​ប្រសារបស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​ឡឺគែ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ឡើង​វិញ​នូវការ​ចរចា​សន្តិភាព។ ​លោក​ក៏​ត្រូវ​គេ​រំពឹង​នឹង​ជួប​ជាមួយប្រធានា​ធិបតី Abdel Fattah al-Sissi ​នៃ​ប្រទេស​អេហ្ស៊ីប​ដែរ៕

XS
SM
MD
LG