ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ដូណាល់ ត្រាំ​និយាយ​ថា ​លោក​នឹង​ឈ្នះ​លោក​រដ្ឋមន្ត្រី Tillerson ក្នុង​ការ​ធ្វើ​តេស្ត​ IQ


People walk past the Colosseum monument in Rome, reflected in a pool of water following heavy rains.
People walk past the Colosseum monument in Rome, reflected in a pool of water following heavy rains.

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​ និយាយ​ថា លោក​នឹង​ឈ្នះ​លោក រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Rex Tillerson នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​ល្បងបញ្ញា​ ឬ​ការ​ធ្វើ​តេស្ត IQ បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​ថា ​លោក​រដ្ឋមន្ត្រី​ការបរទេស Tillerson បាន​ហៅ​លោក​ប្រធានា​ធិបតី​ថា «ជា​មនុស្ស​ល្ងីល្ងើ​នោះ‍»។

ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី Forbes ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា «ខ្ញុំ​គិតថា ​វា​ជា​ព័ត៌​មាន​ក្លែង​ក្លាយ ​ក៏ប៉ុន្តែ ​ប្រសិនបើ ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​និយាយ​មែន ​ខ្ញុំ​អាច​ទាយ​ថា ​យើង​ត្រូវតែ​ប្រៀប​ធៀប​ការ​សាក​ល្បង​បញ្ញា។ ហើយ​ខ្ញុំ​អាច​និយាយថា ​ខ្ញុំ​នឹង​ឈ្នះ​នៅ​ក្នុងការ​ល្បង​បញ្ញា​នេះ‍»។

ទោះ​ជាយ៉ាង​នោះក៏ដោយ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​លោក​មាន​ទំនុកចិត្ត​លើ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស Tillerson ​ហើយ​លោក​មិន​បំបាក់​មុខ​លោករដ្ឋ​មន្ត្រី​ការបរទេស​ដោយ​ការ​សាកល្បង​បញ្ញា​នោះ​ទេ។

លោកស្រី Sarah Huckabee អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយថា «លោក​និយាយ​កំប្លែង​លេង ​មិន​មាន​អ្វី​ក្រៅ​ពី​នេះ​ទេ‍»។

របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​រដ្ឋមន្ត្រី​ការ​បរទេស Tillerson បាន​ពណ៌នា​ពី​បញ្ញា​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​នៅ​ឯ​ជំនួប​មួយ​នៅ​មន្ទីរ​បញ្ចកោណ​កាល​ពី​ប៉ុន្មាន​ខែ​មុន។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស Tillerson បាន​បញ្ជាក់​ឡើង​វិញពី​ការ​តាំង​ចិត្ត​របស់​លោក​ចំពោះ​ប្រ​ធានាធិបតី​ត្រាំ ​ក៏ប៉ុន្តែ ​មិន​បាន​បដិសេធ​ថា ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ៕

XS
SM
MD
LG