ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump បញ្ចេញ​បញ្ជី​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក តែ​គណបក្ស​ប្រជាធិបតេយ្យ​ប្រឆាំង


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​មុន​ពេល​លោក​ចាកចេញ​ពី​សេតវិមាន​ទៅ​ក្រុង Greensboro រដ្ឋ North Carolina កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​មុន​ពេល​លោក​ចាកចេញ​ពី​សេតវិមាន​ទៅ​ក្រុង Greensboro រដ្ឋ North Carolina កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ដើម្បី​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​ជាមួយ​នឹង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​ក្ដី​សុបិន​ចង់​មក​សហរដ្ឋ​អាមេរិក​អាច​រស់នៅ​ក្នុង​ប្រទេស​នេះ​បាន​នោះ លោក​នឹង​ជម្នះ​ឲ្យ​មាន​ការ​សើរើ​នូវ​ប្រព័ន្ធ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដែល​ហៅ​ថា Green-Card របស់​សហរដ្ឋ​អាមេរិក ជួល​មន្ត្រី​អន្តោប្រវេសន៍ ១ ម៉ឺន​នាក់​បន្ថែម​ទៀត និង​កសាង​ជញ្ជាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស។

កាល​ពី​ខែ​មុន លោក Trump បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​បញ្ចប់​កម្មវិធី DACA ដែល​បាន​បង្កើត​ឡើង​ក្នុង​សម័យ​លោក Barack Obama ដែល​កម្មវិធី​នេះ​បាន​ការពារ​មនុស្ស​វ័យ​ក្មេង​រាប់​សែន​នាក់​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​ពួក​គេ​នាំ​មក​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាល​ពី​ពួក​គេ​នៅ​ក្មេងៗ។

បញ្ជី​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump ក៏​មាន​ផង​ដែរ​នូវ​ការ​កំណត់​ចំនួន Green Card ចំពោះ​ប្ដី​ឬ​ប្រពន្ធ និង​កូនៗ​ក្រោម​អាយុ​ពេញ​វ័យ​របស់​ពលរដ្ឋ​អាមេរិកាំង និង​អ្នក​ដែល​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បង្កើត​ប្រព័ន្ធ​ផ្អែក​លើ​គុណសម្បត្តិ​របស់​បុគ្គល​ក្នុង​ការ​ទទួល​បាន Green Card។

ប៉ុន្តែ សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ចំណុច​ជា​ច្រើន​នៅ​ក្នុង​បញ្ជី​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​លោកស្រី Nancy Pelosi និង​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer បាន​និយាយ​ថា បញ្ជី​គោល​នយោបាយ​អន្តោប្រវេសន៍​នេះ​ហួស​ពី​កម្រិត​ដែល​ចាត់ទុក​ថា​សម​ហេតុ​សម​ផល៕

XS
SM
MD
LG