ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា​បដិសេធ​ពី​ពាក្យ​ចចាម​អារ៉ាម​នៃ​ការ​លា​ចេញ​ពី​តំណែង ហើយ​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ប្រធានាធិបតី


លោក​រដ្ឋ​មន្ត្រី Rex Tillerson ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ក្រសួង​ការបរទេស​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី Rex Tillerson ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ក្រសួង​ការបរទេស​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។

លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ​បាន​បដិសេធ​របាយ ការណ៍​ថា លោក​នឹង​លា​ចេញ​ពី​តំណែង​ហើយ​បាន​បញ្ជាក់​ឡើង​វិញ​ពីការគាំទ្រ​ដ៏​ខ្លាំង​ដល់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ ហើយ​និង​គោល​នយោបាយ​របស់​លោក។អត្ថាធិប្បាយបាន​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នូវ​សេចក្តី​រាយការណ៍​ព័ត៌​មាន​ដែល​លម្អិត​ពី​ការ​តាន​តឹង​រវាង​ប្រធានាធិបតី​ត្រាំ​ និង​លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស Tillerson។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Tillerson បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា «ទីមួយ ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ដល់​ភាព​ជោគជ័យ​របស់​ប្រធានា​ធិបតី​ និង​ប្រទេស​របស់​យើង​នៅ​ថ្ងៃ​ដែល​ខ្ញុំ​សុខ​ចិត្ត​ទទួល​ការ​ស្នើ​របស់​លោក​ប្រធានា​ធិបតី​ឲ្យ​ខ្ញុំ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ការបរទេស‍»។​

​បន្ទាប់​ពី​រៀប​រាប់​ការ​សម្រេច​ជោគ​ជ័យ​នូវ​គោល​នយោបាយ​ការ​បរទេស​ដោយ​លោក​ប្រធានា​ធិបតីត្រាំ​ និង​គណរដ្ឋ​មន្ត្រី​របស់​លោក​ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ជា​ក្រុម​មក ​លោករដ្ឋ​មន្ត្រី​ការ​បរទេស Tillerson ​បាន​បដិសេធ​ថា ​លោក​ជិត​នឹង​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ខែ​កក្កដា។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Tillerson មាន​ប្រសាសន៍​ទៀត​ថា «ដើម្បី​ឆ្លើយ​តប​ឲ្យ​ចំៗ ​លោក​អនុ​ប្រធានា​ធិបតី​មិន​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ខ្ញុំ​នៅ​កាន់​តំណែង​បន្ត​ទៀត​ទេ ​ពីព្រោះ​ខ្ញុំ​មិន​ដែល​គិត​ពីចាក​ចេញ​ពី​តំណែង​ទេ‍»។

​លោករដ្ឋ​មន្ត្រី​ការបរទេស Tillerson ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្រសួងការបរទេស ​នៅ​ថ្ងៃ​ដែល​បណ្តាញ​ទូរទស្សន៍ NBC News ​បាន​រាយការណ៍ថា ​លោក​រដ្ឋ​មន្ត្រី​ជិត​នឹង​លា​លែង​ពី​តំណែង​នៅ​ដើម​ឆ្នាំ​នេះ ​បន្ទាប់​ពី​ការ​តាន​តឹង​រយៈ​ពេល​ប៉ុន្មាន​ខែ និង​ការ​រកាំ​ចិត្ត​ជាមួយ​ប្រធានា​ធិបតី​ត្រាំ ​ហើយ​លោក​នៅ​កាន់​អំណាច​ដោយ​ការ​ស្នើ​សុំ​របស់​លោក​អនុប្រធានា​ធិបតី Mike Pence៕

XS
SM
MD
LG