ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ស្នើ​ឲ្យពន្យារ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី


ប្រធានាធិបតី ដូណាល់ ត្រាំ កាន់​អត្ថបទ​ច្បាប់​នៅ​ពេល​លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី ៣០ កក្កដា ២០២០។
ប្រធានាធិបតី ដូណាល់ ត្រាំ កាន់​អត្ថបទ​ច្បាប់​នៅ​ពេល​លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី ៣០ កក្កដា ២០២០។

លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់​ ត្រាំ ថ្លែង​ថា ​លោក​មិន​ចង់​រង់​ចាំ​«រាប់​សប្តាហ៍ រាប់​ខែ ឬ​ រាប់​ឆ្នាំ‍» មុន​នឹងដឹង​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ទេ ដោយ​សារ​បញ្ហា​ដែល​លោក​ទស្សន៍​ទាយ​ថា​ នឹង​កើត​មាន​ឡើង​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​ផ្ញើរ​តាម​ប្រៃសនីយ៍។

កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​ម្សិលមិញ លោក​ត្រាំ បាន​បញ្ចេញ​យោបល់​ថា​ ឲ្យ​ពន្យារពេល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ ដោយ​បាន​ធ្វើ​ការ​ចោទ​តាម​សារ Twitter ​ដោយ​គ្មាន​ភស្តុតាង​ថា​ សន្លឹក​ឆ្នោត​ដែល​ផ្ញើរ​តាម​ប្រៃសនីយ៍​ដែល​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​រាប់​នោះ​ នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ ក្លាយ​ជា‍​«ការ​បោះ​ឆ្នោតមិន​ត្រឹម​ត្រូវ និង​ក្លែង​បន្លំ​ជាទី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ‍»។

ប្រធានាធិបតី​ស.រ.អា. ពុំ​មានអំណាច​ដើម្បី​ពន្យាររ​ការ​បោះ​ឆ្នោត​ទេ។ ក្រោម​រដ្ឋធម្មនុញ្ញ​ស.រ.អា. សភា​មាន​អំណាច​ដើម្បីជ្រើស​រើស​ពេល​វេលា​នៃ​ការ​បោះ​ឆ្នោត។ សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ ច្រាន​ចោល​ការ​លើក​ឡើងអំពី​ការ​ចង់​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​នេះ ​ភ្លាមៗ​មួយ​រំពេច។

សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ក៏​ប្រឆាំង​ជំទាស់​នឹង​រឿង​នេះ​ដែរ។ ក្រុម​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត ​ក្រុម​សង្គម​ស៊ីវិល និង អ្នក​ប្រវត្តិសាស្ត្រ ក៏​កំពុង​នាំ​គ្នា​រិៈគន់​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​ ត្រាំ​ ផងដែរ។

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​យុទ្ធនាការរក​សំឡេង​ឆ្នោត​របស់​លោក​ ត្រាំ លោក​ Hogan Gidley បាន​ពន្យល់​ថា លោក​ប្រធានាធិបតី​គ្រាន់​តែ​ចោទ​សួរ​អំពី​ភាព​ច្របូល​ច្របល់​ដែល​ពួក​គណបក្ស​ប្រជាធិបតេយ្យ​បាន​បង្កើត​ឡើង នៅ​ពេល​ដែល​ពួកគេ​ទទូច​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ផ្ញើរ​តាម​ប្រៃសនីយ៍​ទូទាំង​ប្រទេស​តែ​ប៉ុណ្ណោះ។ ពួក​គេ​ចង់​ប្រើ​ប្រាស់​វីរុស​កូរ៉ូណា ជា​វិធី​ដើម្បី​ដាក់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​តាម​ប្រៃ​សនីយ៍​ទូទាំង​ប្រទេស ​ទោះ​ជា​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចង់​ឬ​មិន​ចង់​នោះ៕

XS
SM
MD
LG