ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ លើកឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​អាច​នឹង​ចាកចេញ​ពី​តំណែង


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​តែ​លើកឡើង​ថា លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​អាច​ក្លាយ​ជា​មន្ត្រី​សំខាន់​បន្ទាប់​ដែល​នឹង​ចាកចេញ​ពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក ត្រាំ ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​កម្មវិធី «៦០នាទី‍» ​របស់​បណ្តាញ​សារព័ត៌មាន​ CBS ថា លោក​មិន​មែន​បង្ហាញ​សញ្ញា​ថា លោក Mattis នឹង​ចាកចេញ​ពី​តំណែង​នោះ​ទេ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា «លោក​អាច​នឹង​ចាកចេញ។ ខ្ញុំ​គិត​ថា លោក Mattis គឺ​អ្នក​ប្រជាធិបតេយ្យ ប្រសិន​បើ​អ្នក​ដឹង​ពី​ការ​ពិត​នោះ»។

មេដឹកនាំ​សហរដ្ឋអាមេរិក​រូប​នេះ​បាន​ពណ៌នា​លោក Mattis ដែល​ជា​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ពី​ទ័ព​ជើង​ទឹក Marine Corps ថា «ជា​មនុស្ស​ល្អ​ម្នាក់។ លោក​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​នឹង​អ្នក​ដទៃទៀត។ ប៉ុន្តែ​លោក​ប្រហែល​ជា​នឹង​ចាកចេញ។ នៅ​ពេល​ណា​មួយ អ្នក​គ្រប់គ្នា​ត្រូវ​ចាកចេញ គឺ​គ្រប់គ្នា។ នេះ​គឺ​ជា​អ្វី​ដែល​កើតឡើង​នៅក្នុង​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន»។

ក្នុង​អំឡុងពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​អស់​រយៈពេល​២១​ខែ លោក ត្រាំ បាន​បណ្តេញ​មន្ត្រី​សំខាន់ៗ​រាប់​សិប​នាក់​ចេញ​ពី​តំណែង ឬក៏​លោក​សុខ​ចិត្ត​បណ្តោយ​ឲ្យ​មន្ត្រី​នានា​ដែល​លោក​ចូលចិត្ត​លាលែង​ពី​តំណែង ដោយ​រួម​ទាំង​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ លោកស្រី Haley បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា លោកស្រី​នឹង​ឈប់​ពី​តំណែង​នេះ​នៅ​ចុង​ឆ្នាំ​នេះ៕

XS
SM
MD
LG