ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក​បញ្ជា​ឲ្យ​ចាប់​ផ្តើម​ដំណើរការ​បង្កើន​ពន្ធគយ​លើ​ការនាំ​ចូល​ទំនិញ​ចិន


ប្រអប់ទំនិញ​ដែល​សរសេរ​ថា​ «ធ្វើនៅ​ប្រទេស​ចិន» កំពុង​ត្រូវ​គេ​ដាក់​រថយន្ត​ដឹកទំនិញទៅកាន់​ទីក្រុង​ញូវយ៉ក។
ប្រអប់ទំនិញ​ដែល​សរសេរ​ថា​ «ធ្វើនៅ​ប្រទេស​ចិន» កំពុង​ត្រូវ​គេ​ដាក់​រថយន្ត​ដឹកទំនិញទៅកាន់​ទីក្រុង​ញូវយ៉ក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​បញ្ជា​ក្រុម​មន្រ្តី​ឲ្យ​ចាប់​ផ្តើម​ដំណើរ​ការដំឡើង​ពន្ធគយ​លើ​ការនាំ​ចូល​ទំនិញ​សំខាន់​ៗ​ទាំងអស់​ដែល​នៅ​សេស​សល់​ពី​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ប្រហែល ​៣ពាន់​លាន​ដុល្លារ។ នេះ​បើយោង​តាម​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិកបាន​ធ្វើ​ការ​ប្រ​កាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​កាល​ពី​ថ្ងៃ​សុក្ រ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​បង្កើន​ពន្ធ គយ​ពី​ចំនួន ១០​ ភាគរយ​ទៅ ​២៥ ​ភាគរយ​ លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ ​២ រយពាន់​លាន​ដុល្លារ។

លោក​បាន​និយាយ​ថា សេចក្តី​លម្អិត​នៃ​ដំណើរ​ការ​នោះ​សម្រាប់​ការ​យក​ពន្ធគយបន្ថែម​ទៀត ​នឹង​ត្រូវ​ចេញផ្សាយភា្លមៗ។

ព្រឹត្តិការណ៍នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ចិន បាន​បញ្ចប់​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​ពេល​ថ្មី​ៗ​បំផុត​នេះ​ដោយ​មិន​មានការ​ប្រកាសការ​ព្រម​ព្រៀង​គ្នា។

រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin និង​លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ជួប​គ្នា​រយៈ​ពេលខ្លី​កាលពី​ថ្ងៃ​សុក្រ​ ជាមួយ​គណៈប្រតិភូ​ចិន​ ដែល​ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋ​មន្រ្តី​លោក Liu He។ បន្ទាប់​ពី​ចរចា ​លោក Mnuchin បាន​ថ្លែង​ត្រួសៗ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ដោយ​និយាយ​ថា ការពិភាក្សា​នេះ ​មានការ​ស្ថាបនា។

​បន្ទាប់​ពី​ការ​ចរចា​បាន​បញ្ចប់ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ​ត្រាំ ​បាន បញ្ជូន​សារ​តាម Twitter កាល​ពី​ថ្ងៃ​សុក្រ​ថា ​ទំនាក់​ទំនង​ជាមួយ​ប្រធានា​ធិបតី ​លោក​ស៊ី ​ជីនពីង នៅ​តែ​រឹងមាំ​ហើយ​ថា ​ការ​សន្ទនានឹង​បន្ត ​ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក នឹង​ដាក់​ពន្ធគយ​លើ​ប្រទេស​ចិន​ដែល​អាច ឬ​មិន​អាច​ដក​ចេញ៕

XS
SM
MD
LG