ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​របស់​លោក Trump គូស​បញ្ជាក់​ពី​ការព្រួយបារម្ភ​របស់​សម្ព័ន្ធ​មិត្ត​ចំពោះ​ការ​ដក​កងទ័ព​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ 

លោក Trump បាន​ថ្លែង​បន្ត​ទៀត​ថា ​អាមេរិក​ប្រហែល​ជា​ធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​ ប្រសិន​បើ​លោកស្រី Hillary Clintonឈ្នះឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

ប្រទេស​ជា​សម្ព័ន្ធមិត្ត​នានា​របស់​អាមេរិក​បាន​ស្វាគមន៍​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រកាស​អំពី​ជំនួបកំពូល​លើក​ទីពីរ​រវាង​លោកប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong-unដែល​នឹង​រៀបចំ​ធ្វើឡើង​នៅក្នុង​ខែនេះ​ នៅ​ទីក្រុង​ដាណាង​ ប្រទេសវៀតណាម។

គម្រោង​ជំនួប​កំពូល​នេះ​គឺ​ជា​ការប្រកាស​អំពី​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់​មួយ​កាល​ពី​ថ្ងៃអង្គារ​នៅ​អំឡុងពេល​ថ្លែង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​របស់​លោក Trump។ លោក​ Trump បាន​ថ្លែង​ថា​ ការ​ចាប់ផ្តើម​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង ​ដែល​ផ្តើម​ចេញ​ពី​ជំនួបកំពូល​នៅ​ប្រទេសសិង្ហបុរី​កាល​ពី​ខែមិថុនា​ឆ្នាំ​មុន គឺ​ជា​ជោគជ័យ​មួយ​ដ៏​សំខាន់​នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក។

លោក Trump បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិកសភា​ និង​ភ្ញៀវកិត្តិយស​ដែល​បាន​ជួប​ជុំគ្នា​នៅ​រដ្ឋសភាជាតិ Capitol Hill ថា «ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​បញ្ចប់ ហើយ​ការ​បាញ់​សាកល្បង​កាំជ្រួញ​ម៉ីស៊ីល​ក៏​ត្រូវ​បាន​បញ្ឈប់​ជាង១៥ខែ​មក​ហើយ។

លោក Trump បាន​ថ្លែង​បន្ត​ទៀត​ថា ​អាមេរិក​ប្រហែល​ជា​ធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​ ប្រសិន​បើ​លោកស្រី Hillary Clintonឈ្នះឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

លោកស្រី Leslie Vinjamuri ប្រធាន​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ Chatham House បាន​ថ្លែង​ថា​មិនមាន​ការវិវត្តនៅក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ ដូច​ការអះអាង​របស់​លោកប្រធានាធិបតី​ទេ។ មាន​ភស្តុតាង​បង្ហាញ​ថា ​កូរ៉េខាងជើង​នៅ​តែតាំង​ចិត្ត​ផលិត​នុយក្លេអ៊ែរ»។ អ្នក​នាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងជើង​បាន​ថ្លែង​ថា«យើង​សង្ឃឹម​ថា​មេដឹកនាំ​ទាំងពីរ​នឹង​ចាត់វិធានការ​ជាក់លាក់​និង​សកម្មភាព​ជាក់ស្តែង​នៅក្នុង​ជំនួប​កំពូល​នៅ​វៀតណាម»។ លោកប្រធានាធិបតី​បាន​សន្យា​ដក​កងទ័ព​អាមេរិកាំង​ចេញ​ពី​សមរភូមិនានា​នៅ​ក្រៅ​ប្រទេស។

លោក Trump បាន​និយាយ​ថា​ អាមេរិក​បាន​ចំណាយ​ប្រាក់​ជាង៧លានលានដុល្លារ​នៅ​តំបន់​មជ្ឈិម​បូព៌ា។ លោក​បាន​បន្ថែម​ថា កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុមតាលីបាន​នៅ​អាហ្វហ្គានីសា្ថន​ត្រូវ​តែ​ផ្តល់​ឱកាស​ដល់យើង​ ហើយ​ក្រុមភេរវកម្ម​រដ្ឋឥស្លាម​នៅ​ស៊ីរី​ត្រូវ​បាន​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​រួចហើយ។ ប៉ុន្តែ​លោកស្រី Leslie Vinjamuri ថា​ការបារម្ភនានា​កំពុង​តែ​កើនឡើង​ក្នុង​ចំណោម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ពាក់ព័ន្ធ​នឹង​ការដក​កងទ័ព​ចេញ​ពី​តំបន់៕

XS
SM
MD
LG