ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​លើក​ទី ២ រវាង​លោក Trump និង​លោក Kim Jong Un នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម


រូបឯកសារ៖ ជំនួបរវាងលោក Kim Jong Un និង​លោក​ Donald Trump លើកដំបូងនៅប្រទេសសិង្ហបុរី 
រូបឯកសារ៖ ជំនួបរវាងលោក Kim Jong Un និង​លោក​ Donald Trump លើកដំបូងនៅប្រទេសសិង្ហបុរី 

លោក Trump បាន​និយាយ​ថា ជំនួប​លើក​ទី​ពីរ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាស​នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​ពី​ស្ថានភាព​សហព័ន្ធ​ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នឹង​ជួប​គ្នា​ជា​លើក​ទី​ពីរ​នៅ​ចុង​ខែ​នេះ។

លោក Trump បាន​និយាយ​ថា ជំនួប​លើក​ទី​ពីរ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

លោក Trump និយាយ​ដូច្នេះ​ថា៖ «ជា​ផ្នែក​មួយ​នៃ​វិស័យ​ការទូត​ថ្មី​ដ៏​រឹងមាំ​មួយ យើង​បន្ត​ជំរុញ​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​មាន​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ។ ពលរដ្ឋ​អាមេរិកាំង​ដែល​កូរ៉េ​ខាង​ជើង​ចាប់​ធ្វើ​ចំណាប់​ខ្មាំង​បាន​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ​ហើយ។ ការ​សាកល្បង​នុយក្លេអ៊ែរ​បាន​បញ្ឈប់​ហើយ ហើយ​យើង​មិន​ឃើញ​មាន​ការ​សាកល្បង​មីស៊ីល​ណា​មួយ​ទៀត​នោះ​ទេ​នៅ​ក្នុង​រយៈពេល ១៥ ខែ​ចុង​ក្រោយ​នេះ»។

លោក Trump បាន​បន្ត​ថា៖ «ប្រសិនបើ​ខ្ញុំ​មិន​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទេ ឥឡូវ​នេះ បើ​តាម​ទស្សនៈ​ខ្ញុំ យើង​នឹង​មាន​សង្គ្រាម​ដ៏​ធំ​មួយ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​អាច​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ជា​មិន​ខាន។ នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​នឹង​លោក Kim Jong Un គឺ​ជា​ទំនាក់ទំនង​ដ៏​ល្អ​មួយ។ លោក​ប្រធាន Kim និង​ខ្ញុំ នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ២៧ និង ២៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ នៅ​ប្រទេស​វៀតណាម»។

លោក Trump មិន​បាន​បញ្ជាក់​ទេ​ថា​តើ​ការ​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ណា​នោះ​ទេ។

លោក Trump និង​លោក Kim Jong Un បាន​ជួប​គ្នា​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​លោក​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG