ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ថ្លែង​​ជិត​ទីក្រុង​កំណើត​​លោក​ Biden មុន​លោក Biden ទទួល​ការតែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតីនៃ​គណបក្ស​​ប្រជាធិបតេយ្យ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ត្រាំ ថ្លែង​នៅ​ខាងក្រៅ​អគារ Mariotti នៅទី​ក្រុង Old Forge រដ្ឋ Pennsylvania កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ត្រាំ ថ្លែង​នៅ​ខាងក្រៅ​អគារ Mariotti នៅទី​ក្រុង Old Forge រដ្ឋ Pennsylvania កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ត្រាំ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ ឆ្នោត​ឈរឈ្មោះ​ប្រធានាធិបតី​អាណត្តិទី​២របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅទី​ក្រុង Old Forge រដ្ឋ Pennsylvania ដែលស្ថិត​នៅ​មិនដល់​៩​គីឡូម៉ែត្រ​ផង​ពី​ទីកន្លែងកំណើត​របស់​លោក Joe Biden ប៉ុន្មាន​ម៉ោង​មុន​លោក​ Biden បាន​ទទួល​យក​ជា​ផ្លូវការ​នូវ​ការ​តែងតាំង​ជា​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃ​ទី៣ ខែវិច្ឆិកា។

សុន្ទរកថា​របស់​លោក​ត្រាំ បាន​ផ្តោត​លើ​អ្វី​ដែល​លោក​បាន​និយាយ​ថា «ជា​ការបរាជ័យ​របស់​លោក​Joe Biden ពាក់​កណ្តាល​សតវត្សរ៍​សម្រាប់​ប្រទេស​អាមេរិក» ក៏ប៉ុន្តែ សុន្ទ រកថា​របស់​លោក​ក៏មាន​គោលបំណង​បង្កើន​ការគាំទ្រ​របស់​លោក​នៅ​ក្នុង​រដ្ឋ​នោះ​ដែល អាច​ក្លាយជា​រដ្ឋ​ដ៏សំខាន់​មួយ​សម្រាប់​ការជាប់​ឆ្នោត​ប្រធានាធិបតី​អាណត្តិ​ទី២​របស់​លោក។

លោក​ប្រធានាធិបតី​ត្រាំ បាន​ប្រាប់​ពួក​អ្នក​គាំទ្រ​រាប់រយ​នាក់​នៅក្នុង​ទីក្រុង Old Forge ដែល​ស្ថិត​នៅ​ក្បែរ​ទីក្រុង​Scranton ដែល​លោក Biden បាន​ចាប់​កំណើត​ថា «លោក Biden បាន​បោះ​បង់​ចោល​រដ្ឋ Pennsylvania ហើយ។ លោក Biden បាន​បោះបង់​ចោល​ទីក្រុង Scranton ហើយ»។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ទៀត​ថា «ក៏ប៉ុន្តែ​លោក Biden បាន​ចំណាយ​ពេល​ពាក់​កណ្តាល​សតវត្សរ៍នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បោះ​បង់ចោល​ប្រទេសយើង​ហើយ​នឹង​អនុញ្ញាតិ​ឲ្យ​ប្រទេស​ម៉ិចសិច​ចិន​និង​ប្រទេស​ផ្សេងទៀត​លួច​ការងារ​របស់​ប្រទេស​យើង»។

នៅ​ឆ្នាំ​២០១៦​លោក​ប្រធានាធិបតី​ត្រាំ បាន​ឈ្នះនៅ​រដ្ឋ​ Pennsylvania ដោយ​សន្លឹក​ឆ្នោត​៤ម៉ឺន​៥ពាន់​សន្លឹក​លើ​លោក​ស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណ បក្ស​ប្រជាធិបតេយ្យ។ ចាប់តាំងពី​នោះមក លោក​បានខ្វែងគំនិត​គ្នា​ជាមួយ​អភិបាល​រដ្ឋ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​រដ្ឋ Pennsylvania អំពី​ការខំប្រឹងប្រែង​បើក​សេដ្ឋ កិច្ច​រដ្ឋ​នោះ​ឡើង​វិញក្នុង​អំឡុង​នៃការរាតត្បាត​មេរោគ​កូរ៉ូណា៕

XS
SM
MD
LG