ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្ទស្សន៍​ថ្មី ​RSF បង្ហាញ​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ធ្លាក់ចុះ


តូប​លក់​កាសែត​នៅ​តាម​របង​វត្ត​លង្កា បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ​ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៧ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ ជា​រៀង​រាល់​ព្រឹក​ អតិថិជន​ជា​ច្រើន​តែង​តែ​និយម​មក​ជាវ​កាសែត​នៅ​កន្លែង​នេះ ឬ​ឈរ​អាន​ព័ត៌មាន​ដើម្បី​ដឹង​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​​។ (អ៊ុំ​ សូនីតា/VOA)

សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួម​ទាំង​កម្ពុជា​ផង​ បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៩ បើ​ធៀប​នឹងឆ្នាំ​មុន ដោយ​សារ​ប្រព័ន្ធ​ដឹកនាំ​នៅ​ក្នុង​តំបន់​ទាំងមូល​មិន​ស្រប​តាម​លំនាំ​ប្រជាធិបតេយ្យ។ នេះ​បើ​យោង​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border ឬ​ហៅកាត់​ជា​ភាសា​បារាំង​ថា​ RSF) ​នៅ​ថ្ងៃ​អង្គារ​ទី​២១ ខែ​មេសា។

របាយការណ៍​របស់​អង្គការ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​បារាំងនេះ បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​លំដាប់លេខរៀង​ទី​១៤៤ លើ​១៨០​ ដោយ​ធ្លាក់​ចុះ​មួយ​ពិន្ទុ ធៀប​នឹង​ពិន្ទុ​ឆ្នាំ​មុន។

​កម្ពុជាស្ថិត​នៅ​លើ​តែ​ប្រទេស​៤​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួម​មាន​ប្រទេស​ប៊ុយណេ សិង្ហបុរី ឡាវ​ និង​វៀតណាម​ប៉ុណ្ណោះ។​ នេះ​បើផ្អែក​តាម​សន្ទស្សន៍​ស្តីពី​សេរីភាព​សារព័ត៌មាន​ដដែល​នេះ។

សន្ទស្សន៍​ដែល​ពិនិត្យ​មើល​ប្រទេស​ចំនួន​សរុ​ប​១៨០ ទូទាំង​ពិភពលោក បាន​បង្ហាញ​ថា​របប​ដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ បាន​បង្កើន​ប្រព័ន្ធ​បង្ក្រាប​ទៅលើ​ក្រុម​ដែល​មាន​មតិ​ប្រឆាំង​នឹង​ខ្លួន៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG