ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ​ ថា​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បញ្ជាក់​អំពី​ភាព​ស្អាត​ស្អំ​របស់​លោក


រូបឯកសារ៖ អតីត​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ លោក​ស្រី Louise Yovanovitch ក្នុង​​ទិវា​អេដស៍​ពិភពលោក នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ឆ្នាំ ២០១៧។

អតីត​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​គ្រោង​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​សភា​ដឹកនាំ​ការ​ស៊ើប​អង្កេត​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​គណៈ​កម្មាធិការអាច​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​លោកស្រី Marie Yovanovitch​ អតីត​ឯកអគ្គ​រដ្ឋទូត​ដែរ​ឬ​យ៉ាង​ណា​នោះ។

សេតវិមាន​បាន​បដិសេធ​មិន​ចូល​រួម​សហការ​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​នេះ​ទេ​ និង​បាន​ចាត់​ទុក​ការ​ស៊ើប​អង្កេត​នេះ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​ ហើយ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​រារាំង​មិន​ឲ្យ​លោក​ Gordon Sondland​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ សហភាព​អ៊ឺរ៉ុប​ និង​ជា​អ្នក​ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​យុទ្ធនាការ​របស់​លោក Trump​ មក​ធ្វើ​សក្ខីកម្ម​ដោយ​ស័្មគ្រចិត្ត។

លោក Trump នៅ​តែ​អះអាង​ថា​ ការសន្ទនារ​តាម​ទូរស័ព្ទ​របស់​លោក​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​លោក ​Volodymyr Zelenskiy​ កាល​ពី​ថ្ងៃទី២៥​ខែ​កក្កដា​ ដែល​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នេះ​ ថា​ជា​ការ​សន្ទនារ​ដែល​គ្មាន​អ្វី​ខុស​ឆ្គង​នោះ​ទេ។

លោក​ Zelenskiy​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ គ្មាន​ការ​គំរាម​កំហែង​អ្វី​ទេ​នៅ​អំឡុង​ការ​សន្ទនារ​តាម​ទូរស័ព្ទ​ដែល​នៅ​ពេល​នោះ​លោក ត្រាំ​ បាន​ស្នើ​ឲ្យ​លោក ​Zelenskiy​ ស៊ើប​អង្កេត​លើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​អតីត​អនុ​ប្រធានាធិបតី​ លោក​ Joe Bidenនិង​កូន​ប្រុស​របស់​លោក​ឈ្មោះ ​Hunter Biden ។

គ្មាន​ភស្តុតាង​ណា​បញ្ជាក់​អំពី​កំហុសឆ្គង​របស់​លោក​ Joe Biden​ និង​លោក​ Hunter Biden ​នោះ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG