ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​ថា «គ្មាន​ទង្វើ​ឧក្រិដ្ឋ‍» ណា​មួយ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​នឹង​លោក Trump ទេ


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy និងប្រធានាធិបតីអាមេរិកលោក Donald Trump។ .

លោក Zelenskiy បាន​ប្រាប់​អ្នក​កាសែត​ថា នៅ​ពេល​ដែល​លោក​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Trump នោះ លោក​មិន​ដឹង​ថា​លោក Trump បាន​សម្រេច​រួច​ហើយ​នៅ​ក្នុង​ការ​ផ្អាក​ជំនួយ​យោធា​រាប់​រយ​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «គ្មាន​ទង្វើ​ឧក្រិដ្ឋ» ណា​មួយ​នៅ​ក្នុង​ការ​សន្ទនា​របស់​លោក​តាម​ទូរស័ព្ទ​កាល​ពី​ខែ​កក្កដា​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នោះ​ទេ។ ការ​សន្ទនា​នេះ​គឺ​ជា​ចំណុច​ផ្ដោត​នៃ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

លោក Zelenskiy បាន​ប្រាប់​អ្នក​កាសែត​ថា នៅ​ពេល​ដែល​លោក​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Trump នោះ លោក​មិន​ដឹង​ថា​លោក Trump បាន​សម្រេច​រួច​ហើយ​នៅ​ក្នុង​ការ​ផ្អាក​ជំនួយ​យោធា​រាប់​រយ​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។

លោក Trump បាន​និយាយ​ថា លោក​បាន​សម្រេច​នៅ​ក្នុង​ការ​ផ្អាក​ជំនួយ​ដូច​នេះ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​កម្ចាត់​អំពើ​ពុករលួយ។ គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​ប្រកាន់​លោក Trump ថា​បាន​ផ្អឹប​ទុក​ជំនួយ​នេះ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋបាល​របស់​លោក Zelenskiy ឲ្យ​ស៊ើប​អង្កេត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden និង​កូន​ប្រុស​របស់​លោក Biden គឺ​លោក Hunter។

លោក Zelenskiy បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គោល​បំណង​របស់​លោក​នៅ​ក្នុង​ការ​សន្ទនា​នេះ​គឺ​ដើម្បី​រៀបចំ​ការ​ប្រជុំ​នៅ​ពេល​អនាគត​ជាមួយ​នឹង​លោក Trump និង​ដើម្បី​ឲ្យ​លោក Trump កែប្រែ​ការ​លើក​ឡើង​ជា​សាធារណៈ​របស់​លោក​ដែល​ថា​ប្រទេស​អ៊ុយក្រែន​ជា​ប្រទេស​ពុករលួយ។ មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​និយាយ​ថា ភាគី​សហរដ្ឋ​អាមេរិក​មិន​បាន​ដាក់​លក្ខខណ្ឌ​ណា​មួយ​សម្រាប់​ការ​ប្រជុំ​នេះ​ទេ។

បើ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ និង​អត្ថបទ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ផ្សព្វផ្សាយ​ដោយ​សេតវិមាន គេ​ឃើញ​ថា លោក Trump បាន​ជំរុញ​លោក Zelenskiy ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Biden៕

XS
SM
MD
LG