ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជួប​ពិភាក្សា​ជាមួយ​អ្នកស្រី Theresa May អំពី​ពាណិជ្ជកម្ម


នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Theresa May និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា នៅ​ក្នុង​ក្រុង​ឡុដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Theresa May និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា នៅ​ក្នុង​ក្រុង​ឡុដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​អង្គារ​នេះ នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Theresa May និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្ហាញ​សញ្ញា​ពី​បំណង​នៅ​ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នៅ​ពេល​ដែល​ពួកគេ​បាន​ចាប់ផ្ដើម​ជួប​ប្រជុំ​គ្នា​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

ដោយ​ថ្លែង​នៅ​ឯ​ព្រឹត្តិការណ៍​តុ​មូល​ស្ដី​ពី​អាជីវកម្ម លោក Trump បាន​និយាយ​ថា លោក​គិត​ថា ប្រទេស​ទាំង​ពីរ​នឹង​សម្រេច​បាន​នូវ «កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត‍» និង​មាន «យុត្តិធម៌​បំផុត‍» មួយ។

អ្នកស្រី May បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​អាច​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដោយ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ហើយ​រដ្ឋាភិបាល​អង់គ្លេស​ជឿជាក់​លើ «ការ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ភាព​សេរី យុត្តិធម៌ និង​បើក​ចំហ»។

លោក Trump បាន​បន្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ ដោយ​មាន​បញ្ជាក់​អំពី​គោល​បំណង​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​មាន​ទំនោរ​មក​រក​សហរដ្ឋ​អាមេរិក។

បន្ថែម​ទៅ​នឹង​ការ​ពិភាក្សា​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​អាជីវកម្ម​នានា លោក Trump និង​អ្នកស្រី May នឹង​ពិភាក្សា​ទ្វេភាគី និង​ពិសា​អាហារ​ថ្ងៃ​ត្រង់​បែប​ការងារ​ជាមួយ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ មុន​ពេល​បង្ហាញ​ខ្លួន​នៅ​ឯ​សន្និសីទ​កាសែត​រួម​គ្នា។

បន្ទាប់​មក លោក Trump និង​ភរិយា​របស់​លោក​គឺ​លោកស្រី Melania នឹង​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់ Charles និង​មហេសី​ព្រះ​អង្គ​គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Camilla៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG