ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និយាយ​ថា ​រដ្ឋបាល​ថ្មី​នឹង «ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ»


ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ លោក Donald Trump និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា ឡើង​ជិះ​យន្ដហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​ Air Force One នៅ​ឯ​មូលដ្ឋាន​ទ័ព Air Force Base ក្នុង​រដ្ឋ Maryland ក្នុង​ដំណើរ​ទៅ​កាន់​រដ្ឋ Florida ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ លោក Donald Trump និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា ឡើង​ជិះ​យន្ដហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​ Air Force One នៅ​ឯ​មូលដ្ឋាន​ទ័ព Air Force Base ក្នុង​រដ្ឋ Maryland ក្នុង​ដំណើរ​ទៅ​កាន់​រដ្ឋ Florida ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក លោក Donald Trump និយាយ​ថា ​លោក​គិត​ថា រដ្ឋបាល​ថ្មី​នឹង «ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ» និង​អះអាង​ថា លោក​បាន​កសាង​មូលដ្ឋាន​សម្រាប់​ប្រធានាធិបតី​បន្ទាប់​រួច​ហើយ។

លោក Trump បាន​ថ្លែង​ថា រដ្ឋបាល​ថ្មី​មាន​ «មូលដ្ឋាន​សម្រាប់​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ»។ លោក​បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ជូន​ដំណើរ​លោក​នៅ​មូលដ្ឋាន​ទ័ព Joint Base Andrews ក្នុង​រដ្ឋ Maryland មុនលោក​បាន​ឡើង​ជិះ​យន្ដហោះសម្រាប់​ដឹក​ប្រធានាធិបតី Air Force One ក្នុង​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​របស់​លោក​ក្នុង​រដ្ឋ Florida ពេល​ដែល​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​បញ្ចប់។

លោក Trump មិន​បាន​លើកឡើង​ពី​ឈ្មោះ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មីគឺ​លោក Joe Biden ទេ ក្នុង​អំឡុងពេល​នៃ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោក Trump បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក ​ដែល​កំពុង​ស្រែក​ហ៊ោ​ថា លោក​នឹង​រង់ចាំ​មើល និង​ស្ដាប់​ដំណឹង​ពី​ចម្ងាយ។ លោក​បាន​សន្យា​ថា លោក​នឹង​ត្រឡប់​មក​វិញ «ក្នុង​តំណែង​ណា​មួយ» ហើយ​លោក​ក៏​បាន​ជូន​ពរ​ដល់​ក្រុម​អ្នក​គាំទ្រ​របស់​លោកឲ្យ​ជួបប្រទះ​តែ​ «រឿង​ល្អៗ​ក្នុង​ជីវិត»​ ផងដែរ មុន​ពេល​លោក​និង​ភរិយា​របស់​លោកឡើង​ជិះ​យន្ដហោះ​ប្រធានាធិបតី​នោះ។

លោក Trump ចង់​ទៅ​ដល់​រដ្ឋ Florida មុន​ពេល​ដែល​លោក Biden ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្ងៃ​ត្រង់៕

XS
SM
MD
LG