ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សហរដ្ឋអាមេរិក​ថ្មី​បែងចែក​ការគ្រប់គ្រង​


លោកស្រី Nancy Pelosi សមាជិក​សភា​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សភាតំណាងរាស្រ្ត​ម្តងទៀត​ដូចកាល​ពី​លោកស្រី​ធ្វើ​ជា​ប្រធានសភា​តំណាងរាស្រ្ត​កាល​ពី​ឆ្នាំ២០០៧ដល់ឆ្នាំ២០១១។
លោកស្រី Nancy Pelosi សមាជិក​សភា​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សភាតំណាងរាស្រ្ត​ម្តងទៀត​ដូចកាល​ពី​លោកស្រី​ធ្វើ​ជា​ប្រធានសភា​តំណាងរាស្រ្ត​កាល​ពី​ឆ្នាំ២០០៧ដល់ឆ្នាំ២០១១។

រដ្ឋាភិបាល​ដែល​មាន​ការបែងចែង​បាន​ត្រឡប់​ចូល​សភាអាមេរិក​វិញ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ជាមួយ​នឹង​ការស្បថ​ចូល​គ្រប់គ្រង​សភា​ថ្មី។

គណបក្ស​សាធារណរដ្ឋ​បាន​គ្រប់គ្រង​ទាំង​សេតវិមាន​ ព្រឹទ្ធសភា​ និង​រដ្ឋសភា​អស់​រយៈ​ពេល​ពីរឆ្នាំ​ ឥឡូវនេះ​គណបក្សប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​ក្រុមសំឡេង​ភាគច្រើន​នៅក្នុង​សភា​តំណាងរាស្រ្ត។ នេះ​គឺ​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​ការបោះឆ្នោតពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​កាល​ពី​ខែវិច្ឆកា​ឆ្នាំ២០១៨ ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​កើន​អាសនៈ​ដល់​ទៅ​២៣៥អាសនៈ​នៅក្នុង​រដ្ឋសភា​ដែល​មាន​អាសនៈសរុប​ចំនួន៤៣៥អាសនៈ។

គណបក្សសាធារណរដ្ឋ​បាន​កើន​២អាសនៈ​នៅក្នុង​ព្រឹទ្ធសភា​ ដោយ​កាន់កាប់​អាសនៈ​សរុប​ចំនួន៥៣អាសនៈ​ទល់​នឹង​៤៧អាសនៈ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី Nancy Pelosi សមាជិក​សភា​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សភាតំណាងរាស្រ្ត​ម្តងទៀត​ដូចកាល​ពី​លោកស្រី​ធ្វើ​ជា​ប្រធានសភា​តំណាងរាស្រ្ត​កាល​ពី​ឆ្នាំ២០០៧ដល់ឆ្នាំ២០១១។ លោកស្រី​គឺ​ជា​ស្រ្តី​តែម្នាក់គត់​ដែល​កាន់​តំណែង​ជា​ប្រធានសភា​តំណាងរាស្រ្ត​ និង​ជា​ស្រ្តី​តែ​ម្នាក់គត់​មួយ​ដែល​ចូលកាន់​តំណែង​ជា​ប្រធានសភា​តំណាងរាស្ត្រ​ឡើងវិញ​បន្ទាប់​ពីគណបក្ស​លោកស្រី​បាន​ចាញ់ឆ្នោត​និង​បន្ទាប់​មក​បាន​កើន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ឡើង​វិញ។

ពួកគណបក្សប្រជាធិបតេយ្យ​មួយ​ចំនួន​ចង់បាន​ថ្នាក់ដឹកនាំ​ថ្មីៗ​នៅក្នុង​គណបក្ស ហើយ​លោកស្រី Pelosiបាន​យល់ព្រម​ថា​នឹង​កាន់តំណែង​ជា​ប្រធានរដ្ឋសភា​មិនលើស​ពី៤ឆ្នាំនោះទេ។ សភា​តំណាងរាស្រ្ត​ថ្មី​នេះ​មាន​សមាជិក​ចម្រុះ​ជាតិសាសន៍​ច្រើនបំផុត​នៅក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ដែល​ក្នុងនោះ​លោកស្រី Alexandria Ocasio-Corte​ មក​ពីរដ្ឋញូវយ៉ក​ គឺ​ជា​ស្ត្រីវ័យក្មេង​ជាងគេ​បំផុត​ដែល​ជាប់ឆ្នោត​ធ្វើ​ជា​សមាជិកសភា។

លោកស្រី Rashida Tlaib មក​ពី​រដ្ឋ Michigan និង​លោកស្រី Ilhan Omar មក​ពី​រដ្ឋមីនីសូតា​គឺ​ជា​ស្រ្តី​កាន់សាសនា​ឥស្លាម​លើកដំបូង​ដែល​បាន​ជាប់​ឆ្នោត។ លោកស្រី Deb Haalandមកពីរដ្ឋ New Mexico និង​លោកស្រី Sharice Davids មក​ពី​រដ្ឋ​ Kansas​ គឺ​ជា​ស្រ្តី​ជនជាតិ​ដើម​អាមេរិកាំង​ជាប់ឆ្នោតជា​សមាជិក​សភា​ ហើយ​សមាជិកសភា​១០នាក់​ផ្សេងទៀត​ក៏​បាន​បើកចំហរ​ពី​អត្តសញ្ញាណ​របស់​ពួកគេ​ថា​ជា​ពួក​ស្រឡាញ់​ភេទ​ដូចគ្នា​ផងដែរ៕

XS
SM
MD
LG