ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ស.រ.អា​ថ្មី​នាំ​ឱ្យមាន​​ការ​ត្រួតត្រា​ខ្វែង​គំនិត​គ្នា


រូបឯកសារ៖ មេដឹកនាំសម្លេងភាគតិចនៅព្រឹទ្ធសភា លោក Chuck Schumer និងមេដឹកនាំក្រុមគណបក្សប្រជាធិបតេយ្យក្នុងសភាលោកស្រី Nancy Pelosi 
រូបឯកសារ៖ មេដឹកនាំសម្លេងភាគតិចនៅព្រឹទ្ធសភា លោក Chuck Schumer និងមេដឹកនាំក្រុមគណបក្សប្រជាធិបតេយ្យក្នុងសភាលោកស្រី Nancy Pelosi 

នៅ​ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​ដែល​ពួក​សាធារណរដ្ឋ​បានត្រួតត្រា​សេតវិមាន ព្រឹទ្ធសភានិង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ ពួកប្រជាធិបតេយ្យនឹងមានសំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ត្រអាមេរិកាំង។

នៅ​ថ្ងៃ​ព្រស្បតិ៍​នេះ​ ស.រ.អា​មាន​រដ្ឋាភិបាលខ្វែង​គំនិត​គ្នា​ទៀត​ជាមួយ​ការ​ស្បថ​សច្ចាប្រណិធាន​ចូល​កាន់តំណែង​នៃ​សមាជិក​សភាស.រ.អា​ថ្មី។

នៅ​ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​ដែល​ពួក​សាធារណរដ្ឋ​បានត្រួតត្រា​សេតវិមាន ព្រឹទ្ធសភានិង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ ពួកប្រជាធិបតេយ្យនឹងមានសំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ត្រអាមេរិកាំង។ នេះ​បណ្តាល​មក​ពី​លទ្ធផល​នៃការ​បោះឆ្នោតពាក់កណ្តាល​អាណត្តិ​កាលពី​ខែ​វិច្ឆិកា ដែល​ពួក​ប្រជាធិបតេយ្យ​បានចំណេញ​ច្រើន​ដោយ​បានទទួល​កៅអី​ ២៣៥​ក្នុង​បណ្តា​អាសនៈ ៤៣៥​ក្នុង​សភា​តំណាង​រាស្ត្រអាមេរិកាំងនៅ​ពេល​ពួក​សមាជិកថ្មីៗ​ចូល​កាន់តំណែង។​ ពួក​សាធារណរដ្ឋ​បាន​កើនអាសនៈពីរ​នៅ​ក្នុង​ព្រឹទ្ធសភា​ហើយ​នៅ​ពេល​នេះ​ពួក​សាធារណរដ្ឋ​មានសំឡេង​ភាគច្រើននៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អ.គឺ​៥៣​ទល់​នឹង៤៧។​

គេ​រំពឹង​ថា​ លោកស្រី​ Nancy Pelosi សមាជិកា​សភា​តំណាង​រាស្ត្រអាមេរិកាំង​មក​ពី​រដ្ឋ​ California នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំង​ ដោយ​លោកស្រី​នឹង​វិលមកកាន់តំណែង​ចាស់​វិញ​ដែល​លោកស្រី​បានបម្រើការពី​ឆ្នាំ២០០៧​ដល់ឆ្នាំ២០១១។​ លោកស្រី​ជា​ស្ត្រី​អាមេរិកាំង​តែ​ម្នាក់គត់​ដែល​បានកាន់តំណែង​ជា​ប្រធាន​សភា​តំណាងរាស្ត្រអាមេរិកាំង​ហើយប្រសិនបើលោកស្រី​ជាប់ឆ្នោតទៀត​នៅ​លើក​នេះ​លោកស្រី​នឹង​ក្លាយ​ទៅ​ជា​ឥស្សរជន​ទីមួយ​ក្នុង​រយៈពេលជាង៦០ឆ្នាំ​ដែលបានយក​តំណែង​នេះ​មក​វិញ​នៅ​ក្រោយគណបក្ស​លោកស្រី​ចាញ់ឆ្នោត​ហើយ ប​ន្ទាប់មក​បានទទួល​កៅអី​ភាគ​ច្រើនវិញ​នៅ​ក្នុង​សភាតំណាង​រាស្ត្រអាមេរិកាំង៕

XS
SM
MD
LG