ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា នឹង​ធ្វើ​អន្តរាគមន៍​រឿង​អ្នកស្រី Meng Wanzhou បើ​អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន


ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយ​ថា លោក​នឹង​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ករណី​ក្ដីក្ដាំ​របស់​អ្នកស្រី Meng Wanzhou ។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយ​ថា លោក​នឹង​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ករណី​ក្ដីក្ដាំ​របស់​អ្នកស្រី Meng Wanzhou ។

លោក Trump បាន​និយាយ​ថា៖ «អ្វី​ដែល​ល្អ​សម្រាប់​ប្រទេស ខ្ញុំ​នឹង​ធ្វើ។ ប្រសិនបើ​ខ្ញុំ​គិត​ថា​ វា​ល្អ​សម្រាប់​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​នោះ នោះ​ខ្ញុំ​នឹង​ធ្វើ។ អ្វី​ដែល​ល្អ​សម្រាប់​សន្តិសុខ​ជាតិ ខ្ញុំ​ប្រាកដ​ជា​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​ខ្ញុំ​គិត​ថា​វា​ចាំបាច់‍»។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយ​ថា លោក​នឹង​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ករណី​ក្ដីក្ដាំ​របស់​អ្នកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ចិន ប្រសិនបើ​ការ​ធ្វើ​ដូច្នេះ​អាច​ឈាន​ដល់​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​នឹង​ប្រទេស​ចិន។

លោក Trump បាន​និយាយ​ថា៖ «អ្វី​ដែល​ល្អ​សម្រាប់​ប្រទេស ខ្ញុំ​នឹង​ធ្វើ។ ប្រសិនបើ​ខ្ញុំ​គិត​ថា​ វា​ល្អ​សម្រាប់​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​នោះ នោះ​ខ្ញុំ​នឹង​ធ្វើ។ អ្វី​ដែល​ល្អ​សម្រាប់​សន្តិសុខ​ជាតិ ខ្ញុំ​ប្រាកដ​ជា​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​ខ្ញុំ​គិត​ថា​វា​ចាំបាច់‍»។

លោក Trump បាន​និយាយ​ថា ទោះបីជា​មន្ត្រី​រដ្ឋបាល​លោក​បាន​និយាយ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​អំពី​ករណី​នេះ​ក៏​ដោយ ក៏​លោក​នៅ​មិន​ទាន់​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ឡើយ​ទេ។

ប៉ូលិស​កាណាដា​បាន​ចាប់​ខ្លួន​អ្នកស្រី Meng Wanzhou តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក នៅ​ឯ​ប្រលាន​យន្តហោះ Vancouver កាល​ពី​ជិត ២ សប្ដាហ៍​មុន ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់។

ចៅក្រម​បាន​ដោះលែង​អ្នកស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ស្រប​ពេល​ដែល​អ្នកស្រី​កំពុង​រង់ចាំ​សវនាការ​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​អ្នកស្រី​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

មន្ត្រី​អាមេរិក​ថា អ្នកស្រី Meng Wanzhou កុហក​ធនាគារ​អំពី​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Huawei លើ​ក្រុមហ៊ុន Skycom នៅ​ទីក្រុង​ហុងកុង។ ក្រុមហ៊ុន Skycom គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​លក់​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់៕

XS
SM
MD
LG