ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​លោក​ត្រាំ​ថា​នឹង​សួរ​បញ្ជាក់​លោក​ Putin ​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​​អាមេរិក


ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្រោយ​ពេល​ជួប​ជាមួយ​លោកស្រី Theresa May នៅ​គេហដ្ឋាន Chequers កាល​ពី​ថ្ងៃទី​១៣ កក្កដា ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​នឹង​សួរ​បញ្ជាក់​ប្រធានា​ធិបតី​រុស្ស៊ី ​Vladimir Putin ​អំពី​ការ​ជ្រៀត​ជ្រែក​របស់​ប្រទេស​លោក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៦​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ដែល​លោក​ ត្រាំ ​បាន​អះអាង​ជា​«ការ​តាម​ធ្វើ​ទុក​បុកម្នេញ»។

​ប្រធានា​ធិបតី​ ត្រាំ​ បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​ក្នុង​ចក្រ​ភព​អង់គ្លេស​បន្ទាប់​ពី​ជួប​ជាមួយ​លោកស្រី​នាយករដ្ឋ​មន្រ្តី​អង់គ្លេស ​Theresa May​ ថា «​ខ្ញុំ​គិតថា ​វា​ប្រាកដ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រទេស​របស់​យើង។ ​វា​ប្រាកដ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ប្រទេស​រុស្ស៊ី។​ ខ្ញុំ​គិតថា ​យើង​នឹងមាន​ឱកាស​ដើម្បី​ឲ្យ​មាន​ទំ​នាក់​ទំនង​ល្អ​ជាមួយ​រុស្ស៊ី​និង​មាន​ឱកាស​ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រធា​នាធិបតី ​Putin។​ខ្ញុំ​សង្ឃឹម​ដូច្នេះ»។

ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ទៀត​ថា ​លោក​មិន​រំពឹង​បាន​លទ្ធផល​ភ្លាមៗនៅ​ពេល​ដែល​លោកត​ទល់​ជាមួយ​លោក​ Putin​ អំពី​បញ្ហា​នេះ ​ហើយ​លោក​ទស្សន៍​ទាយ​ថា ​លោក Putin ​នឹង​បន្តបដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ជំនួប ​លោក ​Robert Mueller ​ស្មាក្តី​ពិសេស​បាន​ចោទ​ប្រ​កាន់​ជន​ជាតិ​រុស្ស៊ី​១២​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ពួកគេ​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធកំព្យូ​ទ័រ​របស់គណបក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់ការ​បោះឆ្នោត​នេះ៕

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG