ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​ច្រាន​ចោល​ពី​ចំណង​ទាក់​ទង​មាន​បញ្ហា​ជាមួយ​ច្រភព​អង់គ្លេស


ប្រធានាធិបតី ត្រាំ និង​ម្ចាសក្សត្រី​ចក្រ​ភព​អង់គ្លេស Elizabeth II ត្រួត​ពិនិត្យ​សន្តិសុខ​កិត្តិយស​ នៅ​រាជវាំង​ Windsor Castle នៅ​ក្រុង​ Windsor ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃទី​១៣ កក្កដា ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​ កាល​ពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ថា ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ជា​ទំនាក់​ទំនងពិសេស​និង​មាន​កម្រិត​ខ្ពស់​បំផុត។​ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ច្រាន​ចោល​សេចក្តី​រាយ​ការណ៍​ពី​ចំណង​ទាក់​ទង​មាន​បញ្ហា​ដោយសា​ការ​ល្អក់​កករ​អំពី​អត្ថាធិប្បាយ​របស់​លោក​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុងការ​សែត​ដ៏​ល្បីមួយ​នៅ​ក្នុង​ប្រទេស​នេះ។

​ឈរ​នៅ​ជិត​លោក​ស្រី​នាយករដ្ឋ​មន្រ្តីចក្រភព​អង់គ្លេស​នៅ​ខាង​ក្រៅ​គេហដ្ឋាន​ដ៏​ស្តុក​ស្តម​របស់​នាយក​រដ្ឋ​មន្រ្តី​នា​ពេល​បច្ចុប្បន្ន​ដែល​បាន​កសាង​នៅ​សតវត្សរ៍ទី​១៦ ​ប្រធានា​ធិបតីអាមេរិក ដូណាល់ ​ត្រាំ ​បាន​ការពារ​កំណត់​សម្គាល់​របស់​លោក​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​កាសែត​ ដែល​បទ​សម្ភាសន៍​នោះ​លោក​ ត្រាំ បង្ហាញ​ភាព​កំសោយ​កាន់​តែ​ខ្លាំង​ទៀត​នៃការ​កាន់​អំណាច​របស់​លោកស្រី​នាយករដ្ឋ​មន្រ្តី ​Theresa May។

​ប្រធានា​ធិបតី​ត្រាំ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អំពី​កំណត់​សម្គាល់​ខ្លាំងៗ​ដែល​លោក​ត្រាំ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កាសែត​ The Sun​ ថា «កាសែត​នោះ​មិន​បាន​រាយការណ៍​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​អំពី​លោក​ស្រី​នាយករដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​ទេ។​ខ្ញុំ​បាន​និយាយ​អំពី​រឿង​ល្អៗ​ជា​ច្រើន»។

កាសែត​អភិរក្ស​និយម​របស់​ចក្រ​ភព​អង់គ្លេស​នោះ​បាន​ចាត់​ទុក​កំណត់​សម្គាល់​របស់​លោក ​ត្រាំ​ ថា​ជា​ការ​ចាក់​សារធាតុ​នីត្រូ​គ្លីសារីន​លើ​ការ​បះបោរ​ដ៏​ខ្លាំង​ប្រឆាំង​នឹងលោក ស្រី​នាយករដ្ឋ​មន្រ្តី​រួច​ទៅ​ហើយ​ដោយ​ពួក​ប្រកាន់​គោល​នយោបាយ​ការ​ចាក​ចេញរបស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ នៅ​ក្នុង​គណបក្ស​ផ្ទាល់​របស់​លោក​ស្រី។

​ក៏ប៉ុន្តែ ​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​បាន​និយាយ​ថា ​បន្ទាប់​ពី​ការ​ពិភាក្សា​របស់​លោក​ជាមួយ​លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី​ May ​និង​អ្នក​ជំនួយការ​របស់លោកស្រី ​លោក​ប្រធានា​ធិបតី​ ត្រាំ ឥឡូវ​នេះ​ជឿថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរីក្រោយ​ពី​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​រវាង​សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​ប្រាកដ​ជា​អាច​ទៅ​រួច៕

XS
SM
MD
LG