ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​​មិន​បាន​ពិភាក្សា​ជាមួយ​លោក​ពូទីន​អំពី​រឿង​ប្រាក់រង្វាន់​ឲ្យ​សម្លាប់​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ទេ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ស្វាគមន៍​យោធា​​​សហរដ្ឋអាមេរិក នៅ​មូលដ្ឋាន​ទាហាន​ជើង​អាកាស Ramstein ប្រទេស​អាល្លឺម៉ង់ ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ ២០១៨។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ស្វាគមន៍​យោធា​​​សហរដ្ឋអាមេរិក នៅ​មូលដ្ឋាន​ទាហាន​ជើង​អាកាស Ramstein ប្រទេស​អាល្លឺម៉ង់ ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ថ្លែង​ប្រាប់​គេហទំព័រ​ព័ត៌មាន Axios ថា​ លោក​មិន​បាន​លើក​យក​រឿង​ចោទ​ប្រកាន់​ថា​ រុស្ស៊ី​បាន​ឲ្យ​ប្រាក់​រង្វាន់​ដល់​ក្រុមជីវពលនៅ​អាហ្វហ្គានិស្ថានឲ្យ​សម្លាប់​ទាហាន​អាមេរិក​និងទាហាន​សម្ព័ន្ធមិត្ត​ នៅ​ក្នុង​ពេល​លោក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាល​ពី​សប្តាហ៍​មុន​ទេ។

នៅ​ក្នុង​សេចក្តី​ដង​ស្រង់​ពី​បទសម្ភាសន៍​ដែល​ត្រូវ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ លោក​ត្រាំ​ថា​លោក​បាន​ពិភាក្សា​អំពី​រឿង ​«ផ្សេងៗ​ទៀត» ដោយ​លោកបាន​បដិសេធ​ថា​ការ​ចោទ​ប្រកាន់​ពី​ប្រាក់​រង្វាន់​នោះមិន​ត្រូវ​ក្រុម​ចារកម្ម​ចាត់​ទុក​ថា​ជា​រឿង​ពិត​ទេ។

មន្ត្រី​ការពារជាតិ​និង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​កន្លង​មក​តែង​បារម្ភ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​អាហ្វហ្គានិស្ថាន ដោយ​អះអាង​ថា​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ផ្តល់​អាវុធ​និង​ការ​បណ្តុះបណ្តាល​ដល់​ក្រុម​តាលីបង់។

ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Axios លោក​ត្រាំ​អះអាង​ថា រុស្ស៊ី​មិន​មាន​ចេតនា​អ្វី​ទាំង​អស់​នៅ​ក្នុង​ការ​ជាប់ទាក់ទង​នៅ​ក្នុង​រឿង​អាហ្វហ្គានិស្ថាន៕

XS
SM
MD
LG