ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិប​តី​អាមេរិក​ថា ​រដ្ឋាភិបាល​បង្រួប​បង្រួម​ក្រុមគ្រួសារ​ជន​អន្តោ​ប្រ​វេសន៍​ដែល​ត្រូវ​បាន​បំបែក


អ្នក​ដែល​ត្រូវ​បានឃុំ​ឃាំង​ស្ថិត​ក្នុងជំរំ​តង់នៅ​ Port of Entry កាល​ពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ Fabens រដ្ឋ​តិចសាស។
អ្នក​ដែល​ត្រូវ​បានឃុំ​ឃាំង​ស្ថិត​ក្នុងជំរំ​តង់នៅ​ Port of Entry កាល​ពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ Fabens រដ្ឋ​តិចសាស។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​និយាយថា ​លោក​បាន​ប្រាប់​ទីភ្នាក់​ងារ​សហព័ន្ធធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​អន្តោ​ប្រវេសន៍​ជួប​ជុំ​គ្នា​ឡើង​វិញ​បន្ទាប់​ពី​ឆ្លង​កាត់​ដោយ​ខុសច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​ត្រាំ​អាមេរិកបាន​និយាយ​នៅ​ក្នុង​អំឡុង​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្រ្តី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ដែល​លោក​ជំទាវMelania Trumpដែល​ជាភរិយា​របស់​លោកប្រធានា​ធិបតីចុះ​ទៅ​មើល​មជ្ឈមណ្ឌល​ឃុំឃាំង​សម្រាប់​កូន​ចៅ​ជន​ចំណាក​ស្រុក​នៅ​ក្នុង​ទីក្រុង McAllen ​រដ្ឋ​តិចសាស​ថា «​យើង​ចង់​ដាក់​ពួកគេ​នៅ​ជាមួយ​គ្នា»។

​កូនក្មេង​ជាង​២ពាន់​នាក់​បាន​ត្រូវ​គេ​ឃុំដាច់​ដោយឡែក​ពីឥពុកម្តាយ​របស់​ពួកគេ។​រូបភាព​របស់​ក្មេង​ៗទាំង​នោះ​ដែល​អង្គុយក្នុង​ទ្រុង​ហើយ​សំឡេង​កូន​ក្មេងស្រែក​ទ្រហោ​យំ​បាន​ផ្សព្វផ្សាយ​ទូទាំង​សាកលលោក​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ​ដែល​បាន​បណ្តាល​ឲ្យ​មានការ​រឹះគន់​ហើយ​នឹងចោទ​សួរ​ពីការ​គោរព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាមេរិក ​ហើយការណ៍​នេះ​ជំរុញ​ឲ្យ​ប្រធានា​ធិបតី​ត្រាំចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​បញ្ឈប់​ការ​បំបែកកូន​របស់​ជន​ចំណាក​ស្រុក​ចេញ​ពី​មនុស្ស​ជំទង់​នៅ​តាម​បណ្តោ​យ​ព្រំដែន។

យោងតាម​កាសែត Washington Post បាន​ប្រាប់​ឲ្យ​ដឹងថា ភ្នាក់​ងារ​គយ​និង​ភ្នាក់ងារ​ការពារព្រំ​ដែន​សហរដ្ឋ​អាមេរិក​នឹងមិន​បញ្ជូនឪពុកម្តាយ​ដែល​មាន​កូន​ទៅ​កាន់​ទោស​ទេរ។ ​បញ្ហា​នេះ​នឹង​ទុក​ឲ្យ​ពួក​រដ្ឋ​អាជ្ញា​នៅឯ​ក្រសួង​យុត្តិ​ធម៌។

​អ្នក​យក​ព័ត៌មាន​របស់ VOAនៅសវនាការ​តុលាការអន្តោប្រវេសន៍​ក្នុង​ទីក្រុង Brownsville បាន​និយាយថា ​រដ្ឋ​អាជ្ញា​បាន​ទម្លាក់​ការ​ចោទ​ប្រកាន់ការ​ប្រព្រឹត្តបទ​ល្មើស​ប្រឆាំង​នឹង​ជន​ចំណាក​ស្រុក​១៧​នាក់​រួច​ហើយ៕

XS
SM
MD
LG