ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហគមន៍​តិចសាសរក​មធ្យោបាយ​ដោះស្រាយ​បន្ទាប់​ពីការ​បាញ់​ប្រហារ​នៅ​សាលា​រៀន


មុស្ស​មាន​ទុក្ខ​សោក​នៅក្រោយ​មាន​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​ Santa Fe ក្នុង​ទីក្រុង​ Santa Fe រដ្ឋតិចសាស សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១៨។

សហគមន៍ Santa Feរដ្ឋ​តិចសាសកំពុង​ចាប់​ផ្តើម​រក​មធ្យោបាយ​ដោះស្រាយ​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ​ដែល​បាន​ផ្តាច់​ផ្តិល​ជីវិត​មនុស្សចំនួន​១០​នាក់ ​ភាគ​ច្រើន​ជា​កូន​សិស្ស​នៅវិទ្យា​ល័យ​ក្នុង​តំបន់​នោះ។

លោក ​Randy Weber​ សមាជិក​សភា​តំណាង​រាស្រ្ត​ដែល​តំណាង​ឲ្យ​ស្រុក​នោះ​ដែល​នៅ​ទី​នោះ​ការ​បាញ់​ប្រហារ​បាន​កើត​មាន​ឡើង​បាន​ប្រាប់​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា «​យើង​នឹង​រួបរួម​គ្នា។ យើង​នឹង​ស្រឡាញ់​គ្នា។​ យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នា‍»។

​មន្រ្តី​រដ្ឋ​តិចសាស​បាន​ចោទ​ប្រកាន់​យុវជនអាយុ​១៧​ឆ្នាំ​ម្នាក់​ថាជា​ឃាតករ​ដែល​អាច​ទទួល​ទោស​ប្រហារ​ជីវិត​បន្ទាប់​ពី​ការ​បាញ់ប្រហារ​ដ៏​ប្រល័យ​នៅ​វិទ្យាល័យ Santa Fe។

​សិស្ស​បាន​និយាយ​ថា ​ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​ភ្នាក់​ងារ​ពង្រឹង​ច្បាប់​កំណត់​ អត្តសញ្ញាថា​ Dimitrios Pagourtzis ​ជា​សិស្ស​វិទ្យា​ល័យ​បាន​បើក​ការ​បាញ់​ប្រហារ​មុន​ម៉ោង​៨​ព្រឹក​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯវិទ្យា​ល័យ Santa Fe។

លោក Greg Abbott ​អភិបាល​រដ្ឋ​តិចសាស​បាន​និយាយ​ថា ​ប៉ូលិស​បាន​រក​ឃើញ​គ្រឿង​ផ្ទុះ ​រួមមាន​គ្រាប់​បែក​ភ្លើង​នៅ​ផ្ទះ​របស់​ជន​សង្ស័យបាញ់​ប្រហារហើយ​នឹង​រថយន្ត​មួយ​គ្រឿង​នៅ​ជិត​វិទ្យាល័យដែល​នៅ​ទី​នោះ​ការ​បាញ់​ប្រហារ​កើត​មាន​ឡើង។

លោក​ Abbot​ បាន​និយាយ​ទៀត​ថា ​ជន​សង្ស័យ​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​បាន​ដិសេធ​សិទ្ធិរក្សា​ការ​ស្ងៀម​ស្ងាត់ ​ដែល​កាល​ពី​ដំបូង​មាន​បំណង​ធ្វើ​អត្តឃាត​បន្ទាប់​ពី​ការបាញ់​ប្រហារ ក៏​ប៉ុន្តែ ​បាន​ប្រាប់​ភ្នាក់​ងារ​ពង្រឹង​ច្បាប់បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ថា ​ខ្លួន​មិន​មាន​សេចក្តី​ក្លាហាន​ដើម្បី​សម្លាប់​ខ្លួន​ឯង​ទេ៕

XS
SM
MD
LG