ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានា​ធិបតី​ត្រាំ​ថា ​​នឹង​ឆ្លើយតប​នឹង​ជំនួយ​ថវិកា​ក្នុង​គ្រា​អាសន្ន​នៅ​រដូវ​ព្យុះសង្ឃរានេះ


ប្រធានាធិបតី​អាមេរិក​ Donald Trump ថ្លែង​នៅ​ក្នុង​ការ​ជួបជុំមួយ​នៅ​ Huntington កាល​ពី​ថ្ងៃទី​០៣ សីហា ២០១៧

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​បាន​ប្រាប់​មន្រ្តីទីភ្នាក់​ងារ​រៀប​ចំ​ចាត់​ចែងគ្រាអាសន្ន​របស់​សហព័ន្ធឬ (FEMA) ​ថា ​រដ្ឋ​បាល​របស់​លោក​នឹង​ឆ្លើយ​តបដោយ​ផ្តល់​ថវិកា​ដ៏​ឆាប់​រហ័សនៅ​ក្នុង​ពេល​គ្រាអាសន្ន​នៅ​រដូវ​ព្យុះ Hurricane ​នោះ។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុងនៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីស្នាក់ការធំ​របស់ទីភ្នាក់​ងារ​រៀប​ចំ​ចាត់​ចែងគ្រាអាសន្ន​របស់​សហព័ន្ធឬ FEMA ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនដើម្បី​ថ្លែង​ថា​តើ​ទីភ្នាក់​ងារ​នោះ​បាន​ប្រុង​ប្រៀប​សម្រាប់​រដូវ​ព្យុះ​ Hurricane ​នេះថា «​យើង​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​រហ័ស‍»។ ​រដូវ​ព្យុះ​នៅ​ក្នុង​តំបន់​មហាសមុទ្រ​អាត្លង់ទិក​ចាប់​ផ្តើមពី​ថ្ងៃ​ទី១ ​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី៣០ ​ខែ​វិច្ឆិកា ​ដោយ​ព្យុះ​ធ្វើ​សកម្ម​ភាព​ខ្លាំង​បំផុត​ពី​ចុង​ខែ​សីហា​រហូត​ដល់​ខែ​កញ្ញា។​ រដ្ឋ​បាល​មហាសមុទ្រ​និង​បរិយាកាស​ជាតិ​បាន​ប្រាប់ឲ្យ​ដឹងថា មហា​សមុទ្រ​អាត់តាឡង់ទិក​អាច​ឃើញរដូវព្យុះ Hurricane ច្រើន​លើស​ពីធម្មតា​នៅ​ឆ្នាំ​នេះ។រដ្ឋ​បាល​មហាសមុទ្រ​និង​បរិយាកាស​ជាតិ​បាន​ព្យាករណ៍​ថា នឹងមាន​ខ្យល់​ព្យុះ Hurricane ពី២​ទៅ​៣សំខាន់​ៗក្នុង​រដូវ​នេះ​ដោយ​មាន​ល្បឿនខ្យល់​យ៉ាង​ហោច​ណាស់១៧៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែរ។

​មាន​ខ្យល់​ព្យុះតំបន់​ត្រូ​ពិក​ចំនួន​៥​នៅ​រដូ​នេះ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក​រួច​ហើយ ​រួមមាន​ព្យុះ​តំបន់​ត្រូពិក Emily ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ភ្លៀង​នៅ​ផ្នែក​នានានៅ​ក្នុង​រដ្ឋ Florida ​នៅ​ដើម​សប្តាហ៍​នេះ។ ព្យុះ​ផ្សេងៗ​ទៀត​មិន​បាន​មិនប៉ះពាល់​តំបន់​ដីគោកទេ។

អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកMike Penceនាយខុទ្ទកាល័យ​សេតវិមាន​លោក John Kelly ​និង​មន្រ្តី​រដ្ឋ​បាល​ជា​ច្រើន​ទៀត​បាន​ចូលរួម​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ប្រធានា​ធិប​តីនៅឯទីភ្នាក់​ងារ​រៀបចំ​ចាត់​ចែងគ្រាអាសន្ន​របស់​សហព័ន្ធឬ FEMA ដែល​ជា​ទីភ្នាក់​ងារ​ទទួលខុសត្រូវ​សម្រប​សម្រួល​ធ្វើ​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​ដូចជា​ព្យុះ Hurricane៕

XS
SM
MD
LG