ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ដែល​លោក​ថានៅមាន​ចន្លោះ​ប្រហោង​យ៉ាង​ខ្លាំង


ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​បន្ទប់​Roosevelt ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃពុធ​ទី​០២ សីហា ២០១៧។
ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​បន្ទប់​Roosevelt ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃពុធ​ទី​០២ សីហា ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដែល​លោក​បាន​ប្រ​កាស​ថា ​មានការ​ចន្លោះ​ប្រហោង​យ៉ាង​ខ្លាំង​ដែល​មាន​បទបញ្ញត្តិខ្លះ​មិន​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។

សេចក្តី​ព្រាង​ច្បាប់ដោយ​មានការ​ដាក់​ទណ្ឌកម្មសំដៅ​ដល់រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ចំពោះ​ការ​ជ្រៀត​ជ្រែក​របស់រុស្ស៊ី​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​បំផុត​ទៅ​លើ​ប្រទេស​រុស្ស៊ី​ អ៊ីរ៉ង់​និង​ប្រទេស​កូរ៉េខាង​ជើង។​ សេចក្តី​ព្រាង​ច្បាប់​នោះ​ក៏​កម្រិត​អំណាចរបស់​ប្រធានា​ធិបតី​ដើម្បី​លប់​ចោលការ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ។

លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ត្រាំមាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង ការណ៍​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សេតវិមាន​ថា «ដោយ​ការ​កំណត់ពីភាព​បត់​បែន​នៃ​បទបញ្ជា​ប្រធានា​ធិបតី ​សេចក្តី​ព្រាង​ច្បាប់​នេះ​ធ្វើ​ឲ្យ ​មាន​ការពិបាក​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​កិច្ច​ព្រម​ព្រៀង​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​អាមេរិកាំង ​ហើយ​នឹង​ជំរុញ​ឲ្យ​ប្រទេស​ចិន​ រុស្ស៊ី​និង​ប្រទេស​កូរ៉េខាង​ជើង​ខិត​ចូល​ជិត​គ្នា​កាន់​តែ​ខ្លាំង​ឡើង‍»។

លោក​ប្រធានា​ធិបតី​ត្រាំ​មាន​ប្រសាសន៍​ទៀត​ថា «ទោះបី​សេចក្តី​ព្រាង​ច្បាប់​នោះ​មាន​បញ្ហា​ក៏ដោយ ខ្ញុំចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ​ដើម្បី​ប្រយោជន៍​នៃ​ការ​ឯកភាព​ជាតិ​។​ពី​ព្រោះតែ​សេចក្តី​ព្រាង​ច្បាប់​នោះ​ត្រូវ​បានដាក់​ស្នើឡើង ​ខ្ញុំ​សូមសំដែង​នូវ​ការ​ព្រួយ​កង្វល់​របស់​ខ្ញុំចំពោះ​សភា​អំពី​ភាព​ចន្លោះ​ប្រហោង​ជា​ច្រើន​នៃ​សេចក្តី​ព្រាង​ច្បាប់​លើ​អំណាច​របស់​ប្រធានា​ធិបតី ការ​គ្មាន​ប្រៀប​របស់​ក្រុមហ៊ុន​អាមេរិកាំង​និង​ការ​ប៉ះពាល់​លើ​ផល​ប្រយោជន៍​របស់​សម្ព័ន្ធ​មិត្ត​របស់​យើង​នៅ​តំបន់​អឺរ៉ុប។

​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ទទួល​ការ​អនុម័តដោយ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភាទាំង​២ ​ដែល​នឹង​អនុញ្ញាត​ឲ្យ​សមាជិក​សភា​មានជ័យ​ជម្នះ​យ៉ាង​ស្រួល​លើ​ការបោះ​ឆ្នោត​វ៉េតូ​ប្រធានា​ធិបតី​លើ​សេចក្តី​ព្រាង​ច្បាប់៕


XS
SM
MD
LG