ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សាក​ល្បង​កាំជ្រួច ICBM ​ថា «យើង​នឹង​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង‍»


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បុរស​ម្នាក់​ដើរ​នៅ​ពី​មុខ​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​ពី​ការ​បាញ់​បង្ហាញ​កាំជ្រួច​មីស៊ីល​សាកល្បង​លើក​ទី២​របស់​កូរ៉េ​ខាង​ជើង។
នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បុរស​ម្នាក់​ដើរ​នៅ​ពី​មុខ​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​ពី​ការ​បាញ់​បង្ហាញ​កាំជ្រួច​មីស៊ីល​សាកល្បង​លើក​ទី២​របស់​កូរ៉េ​ខាង​ជើង។

បញ្ហា​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បន្ត​រីក​កាន់​តែ​ធំ​ឡើង​នៅ​លើ​កញ្ចក់​រ៉ាដា​នៅ​ពេល​ដែល​មាន​ការ​ព្រួយ​កង្វល់​ខាង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ដ៏​ខ្លាំង​ចេញ​ពី​រដ្ឋបាល​របស់​លោកត្រាំ។ ហើយ​ពាក្យ​សម្តី​ពី​ពួក​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋ​ធា​នី​វ៉ាស៊ីនតោន ​កំពុង​រីក​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បន្ត​បំពាន​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ ហើយ​បាន​បាញ់បង្ហោះ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​ជា​លើក​ទី​២។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ បាន​ជួប​ជាមួយ​សមាជិក​គណៈរដ្ឋ​មន្ត្រី​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ ​ហើយ​នៅពេល​ដែល​ពួក​អ្នកកាសែត​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បន្ទប់​ក្នុង​រយៈ​ពេល​ខ្លី​នៅពេល​ចាប់​ផ្តើម​ជំនួបអ្នក​កាសែត​ម្នាក់​បាន​សួរ​នាយ​អគ្គសេនាធិការ​កងទ័ព​អំពីប្រតិកម្ម​របស់​លោក​ចំពោះ​ការ​សាក​ល្បង​កាំជ្រួច ICBM ដោយ​ប្រ​ទេស​កូរ៉េខាង​ជើង។ លោក​ប្រធានា​ធិបតី​ត្រាំ​បានថ្លែង​ថា៖ «យើង​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង។ យើង​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ។ ​បញ្ហា​នេះ​នឹង​ត្រូវ​ដោះស្រាយ។ យើង​នឹង​ដោះស្រាយ​បញ្ហា​អ្វីៗ​ទាំងអស់‍»។

តើ​ការ​ដោះស្រាយ​នេះ​រួម​មាន​ចំណាត់​ការ​ខាង​យោ​ធា​ដែរ​ឬ​ទេ? ​ការ​បញ្ជាក់ពី​បញ្ហា​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ក្នុង​អំឡុង​នៃការ​ធ្វើ​សន្និសីទ​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន។ លោកស្រី Sara Sander អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ថ្លែង​ថា៖ «ដូច​ដែល​យើង​បាន​និយាយ​ជា​ច្រើ​ន​ដង​កាល​ពីពេល​មុន​ហើយថា​លោក​ប្រធា​នា​ធិបតី​នឹង​មិន​ផ្សព្វផ្សាយ​ការ​សម្រេចចិត្ត​ណា​មួយ​ទេ ​ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​ពិចារណា​អំពី​ជម្រើស​ទាំងអស់»។

លោក Joel Wit ជា​អ្នកវិភាគ​ដែល​បាន​ទាក់​ទិន​ក្នុង​និង​ក្រៅ​រដ្ឋាភិបាលក្នុង​ការ​ដោះស្រាយ​បញ្ហា​រីកសាយ​អាវុធ​របស់​កូរ៉េ​ខាង​ជើង​អស់រយៈ​ពេល​២០​ឆ្នាំ​បាន​និយាយ​ថា មាន​សំណើ​មិន​ប្រាកដ​និយម​ជា​ច្រើនស្តី​ពី​ថាតើ​ត្រូវ​ដោះ​ស្រាយវិបត្តិ​នោះ​យ៉ាង​ដូចម្តេច​ហើយ​វាជា​ពេល​វេលា​ដើម្បី​ឈប់​គិត​បែប​នោះ។ លោក Joel Wit នៃ​វិទ្យា​ស្ថាន​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​និយាយ​ថា៖ «អ្វី​ដែល​លោក ​អ្នក ​ត្រូវ​ធ្វើ​គឺការ​ខំ​ព្យាយាម អង្គុយ​ចុះ ហើយ​ពិនិត្យ​មើល​អ្វី​ដែល​អាច​ធ្វើ​បាន។ ​ហើយ​ប្រសិន​បើ​មិន​អាច​ធ្វើ​បាន ​វា​មិន​អាច​មាន​ការ​សន្ទនា​ដែល​ប្រកប​ដោយ​ផ្លែ​ផ្កា​ទេ ​បន្ទាប់​មក​លោក ​អ្នក ​មាន​កត្តា​នៃ​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​របស់លោក ​អ្នក​ ដែល​លោក ​អ្នក ​អាច​ប្រើ​ប្រាស់​ឧទាហរណ៍​ដូចជា​ការពារ​ខ្លួនឯង‍»។

ទោះ​ជាយ៉ាង​ណាក៏ដោយ ពួក​មន្ត្រី​រដ្ឋបាល​របស់​លោកត្រាំ ​និយាយ​ថា ​ហួស​ពេល​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​ហើយ។ រហូត​មក​ទល់​ពេល​នេះ ​សហរដ្ឋ​អាមេរិកកំពុង​ឆ្លើយ​តប​ទៅ​នឹង​ការ​សាក​ល្បង​កាំជ្រួច​ផ្លោង​នេះ​ ហើយ​បាន​បាញ់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​លើ​ឧបទ្វីប​កូរ៉េ។ ក្នុង​ខណៈ​នោះ​ដែរ សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ដ៏​ធំ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូងត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​សីហា​នេះ​ដែល​ជានិច្ចកាល​បណ្តាល​ឲ្យ​មានការ​គំរាម​កំហែង​ថ្មីៗ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG