ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីរ៉ង់​សងសឹក​ដោយ​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ចូល​ក្នុង​​​ប្រទេស​ខ្លួន


លោកស្រី Homa Homaei ពលរដ្ឋ​អាមេរិក​មក​ពី​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​មេធាវី​ម្នាក់​ឱប​ ដែល​បាន​ធ្វើ​ការ​ដើម្បី​ជួយ គ្រួសារ​អ៊ីរ៉ាក់​ដែល​ប៉ះពាល់​ដោយ​បទបញ្ជា​របស់​លោក​ប្រធានាធីបតី​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Los Angeles កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
លោកស្រី Homa Homaei ពលរដ្ឋ​អាមេរិក​មក​ពី​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​មេធាវី​ម្នាក់​ឱប​ ដែល​បាន​ធ្វើ​ការ​ដើម្បី​ជួយ គ្រួសារ​អ៊ីរ៉ាក់​ដែល​ប៉ះពាល់​ដោយ​បទបញ្ជា​របស់​លោក​ប្រធានាធីបតី​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Los Angeles កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

ប្រទេស​អ៊ីរ៉ង់​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ហាម​ឃាត់​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ទាំងអស់​មិន​ឲ្យ​ចូលក្នុង​សាធារណរដ្ឋ​ឥស្លាម​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បទ​បញ្ជា​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​ ដែល​បាន​កម្រិត​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម​ចំនួន​៧។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ ​ក្រសួងការ​បរទេស​អ៊ីរ៉ង់​បាន​ភ្ជាប់​ការ​ហាម​ឃាត់​ផ្ទាល់របស់​ខ្លួន​ទៅ​នឹង​បទ​បញ្ជា​របស់​ប្រធានា​ធិបតី​ត្រាំ​ដែល​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ បាន​ហៅ​ថា​ «ជា​ការ​ប្រមាថ​មើល​ងាយ​ដ៏​ពិត​ប្រាកដ​ដល់​ពិភពលោក​ឥស្លាម‍។​ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ត​ទស្សន៍​ទាយ​ថា ​បទ​បញ្ជា​ប្រ​ធានា​ធិបតី​របស់​លោក​ត្រាំ ​នឹង​ត្រូវកត់​ត្រា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ថា​ជាអំ​ណោយ​ដ៏​ធំ​មួយ​ដល់​ពួក​ជ្រុល​និយមហើយ​និង​ពួក​អ្នក​គាំទ្រ​របស់​គេ‍»។

រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បាន​ព្រមាន​ទៀត​ថា ​ការ​ហាម​ឃាត់​របស់​សហរដ្ឋ​អាមេរិក​ដែលបាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ប្រធានា​ធិបតី​ត្រាំ​សម្រាប់​រយៈ​ពេល​១២០ថ្ងៃ ​នឹង​មិន​ធ្វើឲ្យ​ប្រទេស​អាមេរិក​មាន​សុវត្ថិភាព​កាន់​តែ​ខ្លាំង​ឡើង​នោះ​ទេ។ ក្រសួង​ការបរទេស​អ៊ីរ៉ង់​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ដែរ​ថា ​វិធានការ​សងសឹក​របស់​ខ្លួន ​នឹង​ស្ថិត​នៅ​ជា​ធរមាន​រហូតទាល់​តែ​ការ​រឹតត្បិត​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​លុប​ចោល។

ប្រតិកម្ម​របស់​អ៊ីរ៉ង់​ជា​ការ​ឆ្លើយតប​ផ្លូវ​ការ​លើកទី១​ពី​ប្រទេសកាន់​សាសនា​ឥស្លាម​សំខាន់ៗ​ចំនួន​៧​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីហាម​ឃាត់​របស់​ប្រធានា​ធិបតី​ត្រាំ។​ប្រទេស​៦​ផ្សេងទៀត​មាន ​អ៊ីរ៉ាក់ លីប៊ី ​ស៊ីរី ​ស៊ូដង់ ​យេម៉ែន​ និង​ប្រទេស​សូម៉ាលី។

បទបញ្ជា​របស់​លោក​ប្រធានា​ធិបតី​ត្រាំ ផ្អាក​មិន​ឲ្យ​ជន​ភៀស​ខ្លួន​ទាំងអស់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន​៤ខែ ​ហើយ​រារាំង​ជន​ភៀស​ខ្លួន​ស៊ីរី​ជា​រៀង​រហូត។បទបញ្ជា​ប្រធានា​ធិបតី​នោះ​ក៏​បាន​ហាម​ឃាត់​អ្នកមាន Green Card ​មក​ពី​ប្រទេសទាំង​៧​នោះ​មិន​ឲ្យ​ចូល​ក្នុង​ទឹក​ដីសហរដ្ឋ​អាមេរិកដែរ ​ខណៈ​ដែល​បទបញ្ជា​នោះ​បាន​បញ្ជារ​ឲ្យ​ទី​ភ្នាក់ងារ​នានា​របស់​សហរដ្ឋ​អាមេរិករៀប​ចំ​បែបបទ​សម្រាប់​អ្នក​កាន់​គ្រឹស្ត​សាសនា​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ឲ្យ​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​យ៉ាង​លឿន៕

XS
SM
MD
LG