ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​លោក Trump ឡើង​ការពារក្តី​នៅ​ថ្ងៃ​សៅរ៍​នៅ​ព្រឹទ្ធសភា


រូបឯកសារ៖ លោក Pat Cipollone ទីប្រឹក្សាសេតវិមាន ថ្លែងនៅក្នុងសវនាការជំនុំជម្រះទោសលោកប្រធានាធិបតី ត្រាំ នៅព្រឹទ្ធសភា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ក្រុម​មេធាវី​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ (Donald Trump) បង្ហាញខ្លួននៅចំពោះមុខ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ពួកគេ​ចាប់ផ្តើម​ការពារ​លោក​ប្រធានាធិបតី ដែល​ត្រូវ​បាន​ចោទប្រកាន់។ ក្រុម​មេធាវី​ទាំង​នេះ​ នឹង​បន្ត​ការបង្ហាញ​ហេតុផល​ការពារក្តីរបស់​ពួក​គេ នៅ​ថ្ងៃ​ចន្ទនិង​ថ្ងៃអង្គារខាងមុខបន្ទាប់ទៀត។

លោក Jay Sekulow ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​របស់​លោក​ ត្រាំ បាន​និយាយ​ថា ពួកគេ​នឹង​បង្ហាញ​អំណះអំណាង​ជា​ «ករណី​វិជ្ជមាន» មួយ​ ហើយ «នឹង​បដិសេធ​ការចោទប្រកាន់» ទាំងឡាយ​មក​លើ​លោក​ប្រធានាធិបតី។

លោក Rick Scott ដែល​ជា​សមាជិក​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិ​មក​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Florida បាន​និយាយ​ថា លោក «រំពឹងថា​សេតវិមាន» ចាប់​ផ្តើម​បង្ហាញ​ការ​ពិត​ជាក់ស្តែង​ឱ្យបាន​ត្រឹមត្រូវ» នៅ​ក្នុង​ទម្រង់ការ​សវនាការ​ នៅថ្ងៃ​សៅរ៍​នេះ។

លោក Ted Cruz ដែល​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិចសាស បាន​និយាយ​ថា «ខ្ញុំ​រំពឹង​ជា​ដំបូងថា លោក​ប្រធានាធិបតី​ត្រូវ​តែ​ការពារ​ខ្លួន​លោក»។

សភា​តំណាង​រាស្ត្រ​អាមេរិកាំងបាន​ចោទប្រកាន់​លោក ត្រាំ ​កាលពី​ខែធ្នូ។
លោក​ប្រធានាធិបតី​ ត្រាំ ប្រឈម​នឹង​បទចោទប្រកាន់​ពីរ ​ដែល​ចោទប្រកាន់​លោក​ពី​បទ​រំលោភ​អំណាច​ជា​ប្រធានាធិបតី និង​បទ​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សភា ​ក្នុង​ការ​ស៊ើបអង្កេត​សកម្មភាព​របស់​លោក​ ទាក់ទិន​នឹង​ប្រទេស​អ៊ុយក្រែន។

លោក ​ត្រាំ ​ត្រូវបាន​ចោទប្រកាន់​ថា បាន​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ ឱ្យ​បើក​ធ្វើការ​ស៊ើបអង្កេត​អំពី​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden ដែល​ជា​គូ​ប្រជែង​ខ្លាំង​ម្នាក់​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ តទល់​នឹង​ការ​ឈរ​ឈ្មោះ​ជាថ្មី​របស់​លោក ត្រាំ​ ដើម្បី​ឱ្យ​បាន​ជាប់ឆ្នោត​ជា​ថ្មី​នៅ​ឆ្នាំនេះ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​បញ្ចប់​ការបង្ហាញ​ហេតុផល​របស់​ពួកគេ​ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ កាលពី​ថ្ងៃសុក្រ​ ដោយ​បាន​ថ្លែង​បង្ហាញ​ហេតុផល​ថា ប្រសិន​បើ​លោក​ ត្រាំ មិន​បាន​ត្រូវ​ដក​ពី​តំណែង​ទេ​ លោក​នឹង​បន្តរំលោភ​អំណាច​តទៅ​ទៀត៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG