ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Ryan នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ


លោក Donald Trump និង​លោក​ប្រធាន​សភា Paul Ryan បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​ជួបប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ។
លោក Donald Trump និង​លោក​ប្រធាន​សភា Paul Ryan បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​ជួបប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក Donald Trump និង​លោក​ប្រធាន​សភា Paul Ryan បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​ជួបប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ ប៉ុន្តែ​លោកTrump ​ដែលនឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ដែល​ជ្រើសតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ​ ហាក់​ដូច​ជា​មិន​មាន​ការរំភើប​ចិត្ត​ចំពោះកិច្ចប្រជុំ​នេះ​នោះ​ទេ។

លោក Trump ​បាន​មាន​ប្រសាសន៍​ថា លោកនៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​កិច្ចប្រជុំ​ដែល​នឹង​បង្រួបបង្រួម​ការបែកបាក់​ផ្ទៃ​ក្នុង​គណបក្ស​ ដែល​កើតឡើង​ដោយសារ​តែ​ការជ្រើសតាំង​លោក​ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​អាច​នឹង​ទទួល​បាន​ជោគជ័យ​ឬ​យ៉ាង​ណា​ទេ ហើយ​ការផ្សះផ្សា​គ្នា​នេះក៏មិនមែន​ជា​អ្វី​ដែល​សំខាន់​សម្រាប់​លោក​នោះ​ឡើយ។ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ​នោះ​គឺ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​បោះឆ្នោត​គាំទ្រ​ខ្ញុំ និង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​ស្ទើរ​តែ​នៅ​គ្រប់​រដ្ឋ​ទាំងអស់»។​

លោក Trump បាន​ថ្លែង​ថា លោក​បាន​ប្រាប់​ដល់​លោក Reince Priebus ប្រធាន​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ថា មតិ​របស់​លោក Ryan ដែល​បដិសេធ​មិន​គាំទ្រ​បេក្ខភាព​របស់​លោក​នោះ គឺ​មិន​សមស្រប​នោះ​ទេ ប៉ុន្តែ​លោក​យល់ព្រម​នឹង​បំណង​របស់​មេដឹកនាំ​គណបក្ស​ដែល​ចង់​ជួប​ប្រជុំ​ជាមួយ​នឹង​រូប​លោក។ ​

លោក Ryan បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​និងថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សាធារណរដ្ឋ​ដទៃទៀត​នឹង​ជួប​ជាមួយ​នឹង​លោក Trump នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយនេះ។ លោក​បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ «គោលការណ៍​របស់​គណបក្ស​សាធារណរដ្ឋ និង​ទស្សនៈ​ដែលធ្វើ​គណបក្ស​សាធារណរដ្ឋ​អាច​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG