ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចាប់​ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៃអង្គាស​ប្រាក់​និង​ស្វែងរក​បេក្ខជន​អនុ​ប្រធានាធិបតី


លោក Donald Trump ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ពេល​រាត្រី​នៃ​ថ្ងៃ​បោះឆ្នោត​បន្ទាប់ កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
លោក Donald Trump ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ពេល​រាត្រី​នៃ​ថ្ងៃ​បោះឆ្នោត​បន្ទាប់ កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

បន្ទាប់​ពី​លោក​ Donald Trump មហាសេដ្ឋី​អចលនទ្រព្យ​ដែល​បាន​ទទួល​ការ​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិកបាន​ចាយវាយ​ប្រាក់​កាស​ខ្លួន​ឯង​យ៉ាង​ច្រើន​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​ខ្លួន ឥឡូវ​នេះ លោក​កំពុង​តែ​ចាប់​ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៃអង្គាស​ប្រាក់​សម្រាប់​ការ​ប្រជែង​របស់​លោក​ជាមួយ​នឹង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ទំនង​ជា​លោកស្រី Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសអាមេរិក។ ​

លោក Trump បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចាយ​ប្រាក់​របស់​ខ្លួន​អស់​ចំនួន​៤៤​លាន​ដុល្លារ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈពេល​រាប់​ខែ​មក​នេះ ដើម្បី​ទទួល​បាន​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ខណៈ​ដែល​លោក​បាន​ទទួល​ប្រាក់​វិភាគទាន​ចំនួន​១២​លាន​ដុល្លារ​ផ្សេង​ទៀត​ពី​អ្នក​គាំទ្រ​របស់​លោក។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ស្នើ​ឲ្យ​ប្រធាន​ហិរញ្ញវត្ថុ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក គឺ​លោក Steven Mnuchin ដែល​ជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ឯកជន​មួយ​ ឲ្យ​មើល​ការ​ខុសត្រូវ​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៃអង្គាស​ប្រាក់​ថ្នាក់​ជាតិ សម្រាប់​អ្វី​ដែល​ក្លាយ​ទៅ​ជា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​ផង​នោះ។​

លោក Trump ជារឿយៗអួតដល់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា លោកគឺជាបេក្ខជនប្រធានាធិបតីឆ្នាំ២០១៦តែម្នាក់គត់ដែលបានចាយប្រាក់កាសផ្ទាល់ខ្លួន បើទោះបីជានេះជាការអះអាងមួយដែលពន្លើសក៏ដោយ ដោយហេតុផលថា លោកក៏ទទួលប្រាក់វិភាគទានផងដែរ។

បច្ចុប្បន្ន​នេះ លោក​បាន​ទទួល​ស្គាល់​ថា លោក​នឹង​លក់​អចលនទ្រព្យ​មួយ​ចំនួន​របស់​លោក ​ដែល​លោក​ហៅ​ថា​ នេះ​ជា​អ្វី​ដែល​លោក​មិន​ចាំ​បាច់​នឹង​ធ្វើ​ ដើម្បី​ប្រមូលប្រាក់​រាប់​លាន​ដុល្លារ​ដែល​ចាំបាច់​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​ប្រជែង​នឹង​លោក​ស្រី Clinton៕

XS
SM
MD
LG