ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រកាស​ថា​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង


A burned vehicle is seen as wind whips embers from a tree burned by the Lake Hughes fire in Angeles National Forest, north of Santa Clarita, California.
A burned vehicle is seen as wind whips embers from a tree burned by the Lake Hughes fire in Angeles National Forest, north of Santa Clarita, California.

នៅ​ក្នុង​អំឡុង​ពេល​ចាប់ផ្ដើម​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ធានា​ទាំង​ស្រុង​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ចំពោះ​ការ​គំរាម​កំហែង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Trump បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ម្នាក់​ថា៖ «យើង​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង។ យើង​នឹង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ហ្នឹង‍»។

ដោយ​ឆ្លើយ​ទៅ​នឹង​សំណួរ​ថា​តើ​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង អាច​មាន​ការ​ធ្វើ​ការ​វាយ​ប្រហារ​លើក​ដំបូង​មួយ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ឬ​ក៏​យ៉ាង​ណា​នោះ អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders បាន​និយាយ​ថា៖ «ដូច​ដែល​យើង​បាន​លើក​ឡើង​ជា​ច្រើន​ដង​រួច​មក​ហើយ លោក​ប្រធានាធិបតី Trump នឹង​មិន​ផ្សព្វផ្សាយ​អំពី​ការ​សម្រេច​ចិត្ត​ណា​មួយ​នោះ​ទេ ប៉ុន្តែ ជម្រើស​ទាំង​អស់​គឺ​អាច​យក​មក​ប្រើប្រាស់​បាន‍»។

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល ដែល​ខ្លួន​អះអាង​ថា អាច​ហោះ​ដល់​ដែនដី​សហរដ្ឋ​អាមេរិក​គ្រប់​កន្លែង​ទាំង​អស់ លោក Trump បាន​ស្ដី​បន្ទោស​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាង​ជើង​ដ៏​ជិតស្និទ្ធ​ជា​ទី​បំផុត ដោយ​ត្រង់ៗ ថា​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង។

លោក Trump បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ខក​ចិត្ត​ចំពោះ​ប្រទេស​ចិន​ខ្លាំង​ណាស់។ ពួកគេ​មិន​បាន​ធ្វើ​អ្វី​សម្រាប់​យើង​ពាក់ព័ន្ធ​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង​នោះ​ទេ។ ពួកគេ​បាន​តែ​និយាយ​តែ​ប៉ុណ្ណោះ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ករណី​នេះ​កើត​ឡើង​បន្ត​ទៀត​នោះ​ទេ។ ប្រទេស​ចិន​អាច​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​នេះ​បាន​យ៉ាង​ស្រួល!‍»៕

XS
SM
MD
LG