ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​មួយ​ទៀត​ហើយ


រូបឯកសារ៖ មីស៊ីល Hwasong-14 ដែល​កូរ៉េ​ខាង​ជើង​អះអាង​ថា​ជា​មីស៊ីល​ឆ្លង​ទ្វីប​ត្រូវ​បាន​បង្ហាញ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ជើង។
រូបឯកសារ៖ មីស៊ីល Hwasong-14 ដែល​កូរ៉េ​ខាង​ជើង​អះអាង​ថា​ជា​មីស៊ីល​ឆ្លង​ទ្វីប​ត្រូវ​បាន​បង្ហាញ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​ ហៅ​ថា​ ICBM ​មួយ​ទៀត​ កាលពី​ថ្ងៃ​សុក្រ ដែល​នេះ​គឺ​ជា​ការ​បាញ់​លើក​ទី២​ហើយ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​នេះ​បើ​យោង​តាម​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក។

លោក​វរនាវីឯក​ Jeff Davis ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​បាន​តាម​ដាន​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាងជើង‍។ យើង​រក​ឃើញ​ថា វា​គឺ​ជា​កាំជ្រួច​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប ដែល​ត្រូវ​បាន​បាញ់​ ហើយ​ជា​ការ​បាញ់​មួយ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើត​ឡើង‍»។

លោក Davis បាន​ថ្លែង​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ពី​រោងចក្រ​ផលិត​អាវុធ Mupyong-ni នៅ​ភាគ​ខាង​ជើង​ប្រទេស។ លោក​បាន​ថ្លែង​ថា កាំជ្រួច​មីស៊ីល​ផ្លោង​នេះ​បាន​ហោះ​ក្នុង​រយៈពេល​៤០នាទី ហើយ​បាន​ឆ្លង​កាត់​រយៈ​ចម្ងាយ​១០០០គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​១៦៣​គីឡូ​ម៉ែត្រ​ពី​កោះ Hakkaido ដែល​ជា​កោះ​ធំបំផុត​ទី២​របស់​ជប៉ុន។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ​Shinzo Abe ​បាន​ថ្លែង​ថា កាំជ្រួច​មីស៊ីល​ផ្លោង​នេះ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ជប៉ុន ហើយ​លោក​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​នឹង​ក្រុម​មន្ត្រី​ជប៉ុន​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​នេះ។

លោក ​Davis បាន​ថ្លែង​ថា អាមេរិក​នៅ​តែ​ប្តេជ្ញា​ដូច​សព្វ​ដង​ក្នុង​ការ​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ពិសេស​សាធារណៈរដ្ឋ​កូរ៉េ​និង​ជប៉ុន​ចំពោះ​ការ​រង​ការ​គំរាមកំហែង​ទាំង​អស់​នេះ‍‍»។ លោក​បាន​ថ្លែង​បន្ថែម​ថា កាំជ្រួច​មីស៊ីល​នេះ​មិន​បាន​គំរាមកំហែង​អ្វី​ដល់​អាមេរិក​ខាង​ជើង​នោះ​ទេ៕

XS
SM
MD
LG