ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ជប៉ុន​ឯកភាព​គ្នា​ចាត់​វិធានការ​បន្ថែម​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី Donald Trump (រូប​ស្តាំ) ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ក្នុង​កិច្ចប្រជុំ G20 កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។
លោក​ប្រធានាធិបតី Donald Trump (រូប​ស្តាំ) ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ក្នុង​កិច្ចប្រជុំ G20 កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចាប់ផ្ដើម​ធ្វើ​ការ​ពិភាក្សា​ការ​ទូត​បន្ទាន់​មួយ​ជាមួយ​នឹង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង អំពី​ការ​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Trump បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe អស់​រយៈពេល​ជិត ១ ម៉ោង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ម៉ោង​នៅ​ក្នុង​ទីក្រុង​តូក្យូ។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​បាន​បញ្ជាក់​ថា លោក Trump និង​លោក Abe បាន​ឯកភាព​គ្នា​ថា កូរ៉េ​ខាង​ជើង​បង្ក​ការ​គំរាមកំហែង​ដ៏​ធំ និង​ដោយ​ផ្ទាល់ កាន់តែ​កើន​ឡើង​បន្ថែម​ទៀត​ចំពោះ​សហរដ្ឋ​អាមេរិក ជប៉ុន កូរ៉េ​ខាង​ត្បូង និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។ សេចក្ដី​ប្រកាស​នោះ​ក៏​បាន​បន្ថែម​ទៀត​ថា លោក Trump និង​លោក Abe ប្ដេជ្ញា​នឹង​ដាក់​បង្កើន​ការ​ដាក់​សម្ពាធ​ការទូត និង​សេដ្ឋកិច្ច​បន្ថែម​ទៀត​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Abe បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក និង​លោក Trump បាន​ឯកភាព​គ្នា​ទាំង​ស្រុង​ថា​ត្រូវតែ​ចាត់​វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

លោក Abe បាន​និយាយ​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក នឹង​ជំរុញ​ឲ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ និង​ធានា​សុវត្ថិភាព​ចំពោះ​ប្រជាពលរដ្ឋ​ពី​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង។

លោក​ប្រធានាធិបតី Trump ក៏​បាន​ព្យាយាម​ទាក់ទង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ដែល​កំពុង​ឈប់​សម្រាក​លំហែ​កាយ ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក៕

XS
SM
MD
LG