ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទបញ្ញត្តិ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី​ត្រាំ​ចូល​ជា​ធរមាន


នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​ការ​មក​ដល់​របស់​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​នៅ​ព្រលាន​យន្តហោះ Seattle-Tacoma ដែល​ត្រូវ​បាន​គេ​ថត​បាន​កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​ការ​មក​ដល់​របស់​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​នៅ​ព្រលាន​យន្តហោះ Seattle-Tacoma ដែល​ត្រូវ​បាន​គេ​ថត​បាន​កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ស.រ.អា.​បាន​អនុវត្ត​បទ​បញ្ញត្តិ​ថ្មីៗ​តម្រូវ​ដល់​ពួក​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មក​ពី​ប្រទេស​ជាតិ​៦​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ឱ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមាជិក​ម្នាក់​នៃ​គ្រួសារ ឬ​មាន​ជំនួញ​នៅ​ក្នុង​ស.រ.អា.​ដើម្បី​អាច​មាន​សិទ្ធិ​ចូល​មក​ក្នុង​ប្រទេស​អាមេរិក​បាន។

កាល​ពី​ពេល​មុន​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពួក​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ផ្តល់​ចំណុច​សំខាន់ៗ​អំពី​ថា​តើ​ពួក​មន្ត្រី​ស្ថាន​កុងស៊ុល​ត្រូវ​ចាត់​វិធានការ​បែប​ណា​ជាមួយ​សំណុំ​ឯកសារ​សុំ​ទិដ្ឋាការ​សម្រាប់​ពួក​មនុស្ស​មក​ពី​ប្រទេស​អ៊ីរ៉ង់ លីប៊ី, សូម៉ាលី ស៊ូដង់ ស៊ីរី​ និង​ប្រទេស​យេម៉ែន។​

បទ​បញ្ញត្តិ​ថ្មីៗ​ទាំង​នេះ​បាន​ចូលជា​ធរមាន​កាលពី​ម៉ោង​៨យប់តាម​ពេល​វេលានៃ​តំបន់​ខាង​កើត​ស.រ.អា.​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើដំណើរ​ឆ្លង​កាត់​ប្រទេស​អាមេរិក​ដោយ​មាន​ពេល​វេលា​ធ្វើ​ដំណើរ​មុន​ថ្ងៃ​ទី​៦ខែ​កក្កដា​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ស.រ.អា.​បាន។ បើ​តាម​ពួក​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​ថា​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​មានការ​ធ្វើ​ដំណើរ​ត្រូវ​កំណត់​ក្រោយ​ថ្ងៃ​នោះនឹ​ង​ត្រូវ​ដោះស្រាយ «នៅ​ពេល​បន្ទាប់»។

ពួក​មន្ត្រី​រដ្ឋបាល​និយាយ​ថា​ការ​ណាត់​ដាក់​ពាក្យ​សុំទិដ្ឋាការ​ដែល​បាន​ត្រូវ​កំណត់​ពី​ពេល​មុន​នឹង​មិន​ត្រូវ​លុបចោល​ទេ ក៏​ប៉ុន្តែ​ពួក​អ្នក​ដាក់​ពាក្យ​សុំទិដ្ឋាការ​ថ្មីៗ​ទាំង​អស់​ត្រូវ​តែ​បង្ហាញ​ឯកសារ​ត្រឹមត្រូវ​អំពី​ការ​ទាក់ទង​ជាមួយ​សមាជិក​ម្នាក់​នៃគ្រួសារ​ ឬ​ជំនួញ​នៅ​ក្នុង​ស.រ.អា.​បន្ថែម​លើ​ការ​ត្រួត​ពិនិត្យ​តាម​ទម្លាប់​ពី​មុន៕

XS
SM
MD
LG