ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Trump ច្រានចោល​ការជជែក​ដេញដោល​តាម​អនឡាញ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅពេលដែល​លោក​ចាកចេញ​ពី​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Donald Trump ​ដូណាល់ ត្រាំ ​បាន​ច្រានចោល​ការជជែក​ដេញ​ដោលតាមអនឡាញ​ ក្រោយពេល​គណ:កម្មាការ​ឯករាជ្យ​ខាងការ​រៀបចំ​ការពិភាក្សា​ដេញដោល​រវាងបេក្ខជន​ប្រធានាធិបតី​លើកទី២ ​ប្រកាស​ពីគម្រោង​ដូច្នោះ​ ដោយ​យោងថា​ លោក​ ត្រាំ មាន​ជំងឺកូវីដ១៩ ​ហើយ​តម្រូវឲ្យ​ស្ថិត​នៅក្នុង​កន្លែង​ដាច់​ដោយ​ឡែក​ពីគេឯង។

ថ្លែងប្រាប់​កម្មវិធី​ ទូរទស្សន៍​ Fox Business​ លោកត្រាំ​ ដែលជា​បេក្ខជន​ប្រធានាធិបតីខាងគណបក្ស​សាធារណរដ្ឋ​ ច្រានចោល​ការផ្លាស់ប្តូរ​នោះ​ ដោយបាន​ចាត់ទុកថា ​ការរៀបចំ​ពិភាក្សាដេញដោល​ពីចម្ងាយ​ជាការ​ខាតពេល។​ លោក ​មានប្រសាសន៍​ថា៖ «ខ្ញុំ នឹង​មិន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ដេញដោល​តាម​អនឡាញ​ទេ»។ ​ហើយ​លោក​បាន​ហៅការផ្លាស់ប្តូរនោះ​ថា គឺជារឿង​មិនអាច​ទទួលយក​បាន​។

លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ​ខាង​គណបក្សសាធារណរដ្ឋ ​និង​លោក​អតីត​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ Joe Biden ​ដែលជា​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ គ្រោងនឹង​ជួបពិភាក្សា​ដេញដោល​គ្នា​នៅ​យប់​ថ្ងៃ​ទី​១៥ ខែតុលា ខាងមុខនេះ។

នៅ​ក្នុង​រយ:​ពេល ​៦ ខែ​ កន្លង​មក​នេះ យុទ្ធសាស្ត្រ​នៃ​យុទ្ធនាការ​របស់​លោក Joe Biden បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ព្យាយាម​មិន​ឲ្យ​បេក្ខជន​ចេញ​ក្រៅ​ជួប​មនុស្សម្នាដោយ​ផ្ទាល់​ឡើយ​ និង​បាន​អនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាម​ពិធីការ​សុខភាព​ថ្នាក់​រដ្ឋ​ និង​ថ្នាក់​ជាតិ ដើម្បីទប់​ស្កាត់ការ​ឆ្លងរាលដាល​នៃជំងឺ​កូវីដ។

​តែ​លោកត្រាំ​ចង់ជម្នះ​លើ​វីរុសកូរ៉ូណាថា លោក​កំពុង​តតាំង​ជាមួយ​នឹង​ជម្ងឺកូវីដ១៩ ​ហើយ​ថា ​លោកមានការ​ធូរស្រាល​ពីជម្ងឺ​ ទោះបី​លោក ​បានចូល​មន្ទីរពេទ្យ ​ហើយបាន​ចេញ​មកវិញនោះក្តី។

ជម្ងឺកូវីដ​១៩ ដែលផ្ទុះ​ដំបូង​នៅ​ក្រុង​វូហាន​ ប្រទេស​ចិន ​បាន​សម្លាប់​មនុស្ស​ជាង​២សែន​ ១ម៉ឺននាក់​ និងឆ្លងជាង៧លាន ​៥សែននាក់​ នៅ​ក្នុងសហរដ្ឋអាមេរិក​ នៅ​ពេលពិភពលោក​ មាន​មនុស្ស​ស្លាប់ជាង១លាន​នាក់ ​និង​ឆ្លងជាង​៣៦​លាន​នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG