ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ Trump គ្រោង​នឹង​​ជជែក​ដេញ​ដោលលើកទី២ ​ជា​មួយ​លោក​ Biden ពេល​លោក​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​កូវីដ១៩


លោក​ប្រធានាធិបតី Donald Trump ឈរ​នៅ​រានហាល​ខាង​មុខ​នៃ​សេតវិមាន ដោយ​ដោះម៉ាស់ចេញ ក្រោ​យ​ត្រឡប់​ពី​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​យោធា Walter Reed ថ្ងៃទី ៥ តុលា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី Donald Trump ឈរ​នៅ​រានហាល​ខាង​មុខ​នៃ​សេតវិមាន ដោយ​ដោះម៉ាស់ចេញ ក្រោ​យ​ត្រឡប់​ពី​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​យោធា Walter Reed ថ្ងៃទី ៥ តុលា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ Donald Trump និងបេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden សុទ្ធ​តែ​និយាយ​ដូចគ្នា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ​ពួក​អស់លោក​ទន្ទឹង​រង់​ចាំ​ការ​ជជែក​ដេញ​ដោល​លើក​ទី​ពីរ​របស់អស់លោក​នៅ​សប្ដាហ៍​ ប៉ុន្តែ​បញ្ហា​ដែល​ថា​លោក​ Trump ឆ្លង​ជំងឺ​កូវីដ១៩បាន​ចោទ​ជា​សំណួរ​អំពី​ពិធីការ​សុខភាព​សម្រាប់​ព្រឹត្តិការណ៍​នោះ។

នៅ​ពេលសួរ​អំពី​សុវត្ថិភាព​សម្រាប់​ការ​ចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោល​នោះ លោក Biden បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សង្ឃឹម​ថា​ «គ្រប់​ពិធីការ​ទាំងអស់​នឹង​ត្រូវ​បាន​អនុវត្ត​តាម»​ ហើយថា «បើសិន​ជា [លោក​ Trump] នៅ​មាន​ជំងឺ​កូវីដ១៩​ យើង​មិន​គួរ​ធ្វើការ​ជជែក​ដេញ​ដោល​ឡើយ»។

លោក Biden និយាយ​ទៀត​ថា លោក​នឹង​ស្ដាប់​តាម​ការណែនាំ​របស់​មជ្ឈមណ្ឌល​សុខាភិបាល Cleveland Clinic និង​ការ​ណែនាំ​របស់​ក្រុម​វេជ្ជបណ្ឌិត។

លោក Trump ​បាន​សរសេរ​នៅ​លើ​ Twitter ថា​៖ «ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំការ​ជជែក​ចេញ​ដោល​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី១៥​ ខែតុលា នៅ​ក្នុងទីក្រុង​ Miami។ វានឹងអស្ចារ្យ!» ។

លោក Trump ត្រូវ​បាន​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ និង​ត្រូវ​បានទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយ:ពេល៧២ម៉ោង​ចាប់ពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃច័ន្ទ។

យោង​តាម​ពេលវេលា​ជាក់​ស្តែង​ខាងលើ​ វត្តមាន​របស់​លោក​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ដែល​លោក​ត្រូវ​ឆ្លើយ​សំណួរ​ពី​សំណាក់​អ្នក​បោះឆ្នោត​ អាច​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​សុខភាព​សាធារណ: ពីព្រោះ​បើយោងតាម​សេចក្ដីណែនាំរបស់​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក CDC បុគ្គល​ណា​ដែល​បាន​ឆ្លងជំងឺ​កូវីដ​១៩ អាច​ចម្លង​ទៅ​កាន់​អ្នកដទៃ​ក្នុង​ចន្លោះ​ពេលពី១០ទៅ ២០ ថ្ងៃ ចាប់​ពី​ថ្ងៃ​ចេញ​រោគ​សញ្ញា។​

គណ:កម្មការ​ជជែកដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី ​ជា​អង្គការ​មិន​រក​ប្រាក់​កំរៃ​ដែល​ជាអ្នក​ឧបត្ថម្ភ​ការជជែក​ដេញ​ដោល​នោះ​ មិន​ទាន់​បញ្ចេញ​មតិ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

លោក Trump និង​លោក Biden បាន​រក្សា​គម្លាត​ ៤ ម៉ែត្រ​ពី​គ្នា​លើ​វេទិកា​ជជែក​ដេញ​ដោល​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ក្នុង​ទីក្រុង Cleveland រដ្ឋ​ Ohio។ មជ្ឈមណ្ឌល CDCណែនាំ​ឲ្យ​រក្សាគម្លាត​យ៉ាង​តិច​បំផុត ២ ម៉ែត្រ​ពី​គ្នា ។

វីរុស​កូរ៉ូណា​បាន​សម្លាប់​មនុស្ស​ចំនួន ​២ សែន​ ១ ម៉ឺន​នាក់​ និង​បាន​ចំឡង​មនុស្ស​ជិត ​៧ លាន ​៥ សែន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។ នេះ​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins ៕

XS
SM
MD
LG