ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកប្រធានាធិបតីត្រាំអបអរសារទរទិវាបុណ្យឯករាជ្យសហរដ្ឋអាមេរិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចង្អុល​ទៅ​កាន់​មនុស្ស​ដែល​កំពុង​សប្បាយ​រីករាយ​ នៅ​ពេល​លោក​ចាក​ចេញ​ពី​ពិធីប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ ៤ កក្កដា នៅ​កន្លែង​រំលឹក​ការ​ចង​ចាំ​អតីត​ប្រធានាធិបតី Lincoln នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចង្អុល​ទៅ​កាន់​មនុស្ស​ដែល​កំពុង​សប្បាយ​រីករាយ​ នៅ​ពេល​លោក​ចាក​ចេញ​ពី​ពិធីប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ ៤ កក្កដា នៅ​កន្លែង​រំលឹក​ការ​ចង​ចាំ​អតីត​ប្រធានាធិបតី Lincoln នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​ ត្រាំ បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ​ទៅ​កាន់​ប្រទេស​ជាតិ ​កាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍ ដើម្បី​អបអរសារទរ​ទិវា​បុណ្យ​ឯករាជ្យសហរដ្ឋអាមេរិក។​ លោក​បាន​ហៅ​ពិធី​នេះ​ថា​ជា​ «ការ​បង្ហាញ​យ៉ាង​អស្ចារ្យ​ដែល​មាន​តែ​ម្តង​ក្នុង​មួយ​ជីវិត‍»។

តាម​ធម្មតា ​ប្រធានាធិបតី​អាមេរិកមើល​ពល​រដ្ឋ​អាមេរិកាំង​អប​អរ​សារទរ​ទិវា​បុណ្យ​ឯករាជ្យ ​នៅ​ពី​ក្រោយ​ឆាក​ស្ងាត់ៗ​ ប៉ុន្តែ​លោក​ ត្រាំ បាន​ចាត់​ចែង​ការ​រៀប​ចំ​ពិធី​បុណ្យ ​ដោយ​ខ្លួន​លោក​ផ្ទាល់។ លោក​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ហោះ​យន្តហោះ​យោធា ​ការ​ប្រគុំ​តន្ត្រី​ស្នេហា​ជាតិ និង​ការ​ដាក់​បង្ហាញ​រថ​ក្រោះ។ ​លោក​ ត្រាំ បាន​ថ្លែង​សុន្ទរកថា​យ៉ាង​វែង​មួយ ​នៅ​វិមាន​រំលឹក​អនុស្សាវរីយ៍​ប្រធានាធិបតី​ Lincoln ​រៀប​រាប់​អំពី​ព្រឹត្តការ​ណ៍​សំខាន់ៗ​ ក្នុង​ប្រវត្តិសាស្ត្រប្រទេស​អាមេរិក​ចំនួន​ ២៤៣​ឆ្នាំ ​ក្រោម​អាកាស​ធាតុ​យ៉ាង​ក្តៅ​គគុក ​និង​ភ្លៀង​ផ្គរ។

លោក​បាន​ហៅ​ប្រវត្តិសាស្ត្រ​អាមេរិក ថា​ «​ពោរពេញ​ទៅ​ដោយជន​ក្លាហាន​របស់​ជាតិ​យ៉ាង​អស្ចារ្យ​មួយ ដែល​បាន​លះ​បង់​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ ដើម្បី​អ្វី​ដែល​ពួក​គេ​ដឹង​ថា​ត្រូវ​ និង​អ្វី​ដែល​ពួកគេ​ដឹង​ថា​ពិត‍»។

មាន​ការ​ភ័យ​ខ្លាច​ថា​លោក​ ត្រាំ នឹង​យក​ថ្ងៃកំណើត​របស់​ប្រទេស​ជាតិ​ ទៅ​ធ្វើ​ជា​ពិធី​នយោបាយ​មួយ ដោយ​លើក​ឡើង​អំពី​ស្នា​ដៃ​របស់​លោក ក្នុង​នាម​ជា​ប្រធានាធិបតី។ ប៉ុន្តែ​លោក​មិន​បាន​និយាយអំពី​រឿង​នយោបាយ​សោះ ហើយ​ក៏មិន​បាន​និយាយ​អំពី​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ ដែល​មាន​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជាង​ម្ភៃ​នាក់ ព្យាយាម​មិន​ឲ្យ​លោក​កាន់​តំណែង​មួយ​អាណត្តិ​ទៀត។​

ផ្ទុយ​ទៅ​វិញ​ លោក ​ត្រាំ​ បាន​ជៀស​វៀង​និយាយអំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពល​រដ្ឋ​អាមេរិកាំង​ បែក​បាក់​គ្នា ហើយ​បាន​និយាយ​អំពី​អ្វី​ដែល​បង្រួប​បង្រួម​ពួក​គេ​វិញ៕

XS
SM
MD
LG