ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ មាន​សុទិដ្ឋិនិយម​អំពី​ពាណិជ្ជកម្ម​ជាមួយ​ចិន តែ​ក្រសួងការបរទេស​ចិន​យល់​ផ្ទុយ​ពី​លោក


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​មួយ​លើ​ពន្ធ​លើ​កម្មសិទ្ធិ​បញ្ញា​លើ​ទំនិញ​ដែល​មាន​បច្ចេកវិទ្យា​ខ្លាំង​ពី​ប្រទេស​ចិន នៅ​សេតវិមាន កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​មួយ​លើ​ពន្ធ​លើ​កម្មសិទ្ធិ​បញ្ញា​លើ​ទំនិញ​ដែល​មាន​បច្ចេកវិទ្យា​ខ្លាំង​ពី​ប្រទេស​ចិន នៅ​សេតវិមាន កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

លោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតីសហ​រដ្ឋអាមេរិក ​បាន​ព្យាករណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ​នឹង​មាន​ដំណោះ​ស្រាយ​ចំពោះការ​ប្រឈមមុខ​រវាងអាមេរិក​ និង​ចិន​ស្តីពីពន្ធ​លើ​ទំនិញ​រាប់ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំជាង​គេទាំងពីរ​នៅលើពិភព​លោក​កំពុងគំរាមកំហែង​ដាក់​គ្នា​ទៅវិញ​ទៅ​មក។ ​ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ មេដឹកនាំ​អាមេរិក​បាន​និយាយ​ថា​ «ប្រទេស​ចិន​នឹង​ទម្លាក់​របាំង​ពាណិជ្ជកម្ម​របស់ខ្លួន ​ពីព្រោះ​វា​គឺ​ជារឿង​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ»។ ​លោក ត្រាំ ​បាននិយាយថា​ «ពន្ធ​នឹង​ក្លាយ​ទៅ​ជា​លក្ខខណ្ឌឆ្លើយតប​ហើយ​កិច្ចព្រមព្រៀង​កម្ម​សិទ្ធិ​បញ្ញា​នឹង​ត្រូវ​ធ្វើ។​ ប្រទេស​ទាំង​ពីរ​នឹង​មាន​អនាគត​ដ៏​អស្ចារ្យ!»។​

​លោក ត្រាំ ​បាននិយាយ​ថា ​លោកនិង​លោក ស៊ី ជីនពីង ​ប្រធានាធិបតី​ចិន​នឹង​នៅ​តែ​ជា​មិត្ត​ជានិច្ច ​ទោះជា​មាន​ជម្លោះ​ពាណិជ្ជកម្ម​ក៏ដោយ។​

ទោះជា​យ៉ាងណា​ ក្រសួង​ការបរទេស​ចិន​និយាយ​នៅ​ថ្ងៃចន្ទ​នេះថា ​កិច្ចចរចាពាណិជ្ជ​កម្ម​រវាង​ស.រ.អា.​ និង​ចិន​មិន​អាច​ធ្វើ​បាន​ទេ ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។

ការ​គំរាម​កំហែង​ដែល​ក្រុង​វ៉ាស៊ីនតោន​ និង​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ដា​ក់គ្នា​ទៅវិញ​ទៅមក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​ផ្សារ​ហ៊ុន​ពិភព​លោក​រង្គោះរង្គើ ​ដោយ​មាន​ការ​ប្រែប្រួល​សន្ទស្សន៍​ភាគហ៊ុន​ក្រុមហ៊ុន​រាប់​ពាន់។ ​ទីផ្សារ​ភាគហ៊ុនរបស់​អាមេរិក​បាន​ធ្លាក់​ចុះជាង ២ភាគរយ​កាលពីថ្ងៃ​សុក្រ ​បន្ទាប់ពីលោក ត្រាំ ​បានគំរាម​ដាក់ពន្ធ​លើទំនិញ​ចិន​ដែល​មាន​តម្លៃ​១០០​ពាន់លាន​ដុល្លារ​ បន្ថែម​លើ​ផលិតផល​ដែល​មាន​តម្លៃ​៥០​ពាន់លានដុល្លារ​ដែល​លោក​បាន​និយាយរួចហើយ​ថា​ នឹង​ចូល​ជាធរមាន​នោះ។ ​រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ឆ្លើយ​តប​ដូចគ្នា​ ដោយ​និយាយថា​ ខ្លួននឹងកំណត់​ពន្ធ​លើទំនិញ​របស់អាមេរិក​រហូតដល់​ទីបញ្ចប់ ទោះជាត្រូវ​ខាតបង់​យ៉ាង​ណាក៏​ដោយ៕

XS
SM
MD
LG