ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ សរសើរ​លោក ពូទីន ថា​ឆ្លាត​ដែល​មិន​សងសឹង​លើ​ការ​ដាក់​ទណ្ឌកម្ម​


រូបលោក​ប្រធានាធិបតីជាប់​ឆ្នោត​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ្លាដឺមៀរ ពូទីន។
រូបលោក​ប្រធានាធិបតីជាប់​ឆ្នោត​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ្លាដឺមៀរ ពូទីន។

ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូណាល់ ត្រាំ​ បាន​សរសើរ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដឺមៀរ​ ពូទីន ដែល​បាន​ប្រកាស​មិន​សង​សឹង​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។

ការ​ដាក់​ទណ្ឌកម្ម​នោះ​គឺ​ដោយ​សារ​តែ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ទៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​របស់​អាមេរិក​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

លោក ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា៖ «នេះ​គឺ​ជា​ចំណាត់​ការ​ដ៏​ល្អ​ក្នុង​ការ​ពន្យារ​ពេល។ ខ្ញុំ​តែង​ដឹង​ថា​លោក ពូទីន គឺ​ជា​មនុស្ស​ឈ្លាសវៃ​ណាស់»។

លោក ពូទីន​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ក្រឹមឡាំង​ថា៖ «យើង​នឹង​មិន​បង្កើត​បញ្ហា​ជាមួយ​នឹង​មន្ត្រី​កាទូត​អាមេរិក​នោះ​ទេ។ យើង​នឹង​មិន​បណ្តេញ​នរណា​ម្នាក់​ឡើយ។ បើ​តាម​ការ​អនុវត្ត​របស់​អន្តរជាតិ រុស្ស៊ី​មាន​ហេតុផល​នឹង​ឆ្លើយ​តប​ដោយ​អំពើ​ល្អ។ បើ​ទោះ​បី​ជា​យើង​មាន​សិទ្ធិ​ក្នុង​ការ​សងសឹង ក៏​ពួក​យើង​មិន​ប្រើ​ប្រាស់​នយោបាយ​ការទូត​បែប​«ចង្ក្រាន​បាយ» នោះ​ទេ ប៉ុន្តែ​យើង​នឹង​រៀប​ចំ​វិធានការណ៍​បន្ថែម​ដើម្បី​រៀបចំស្តារទំនាក់​ទំនង​រវាង​រុស្ស៊ីនិង​សរអា​ឡើង​វិញ ផ្អែក​ទៅ​លើ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ ត្រាំ»។

​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា.​ម្នាក់​ឆ្លើយ​តប​ថា៖ «យើង​បាន​ឃើញ​ការ​ថ្លែង​កត់​សម្គាល់​របស់​លោក​ប្រធានាធិបតី​ ពូទីន ហើយ។ យើង​ពុំ​មាន​អ្វី​និយាយ​បន្ថែម​ទេ»៕

XS
SM
MD
LG